ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងប៉េកាំងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកហែលទឹកពិភពលោកឆ្នាំ 2029

ចែករំលែក៖

ទីក្រុងប៉េកាំងនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាហែលទឹកពិភពលោកឆ្នាំ២០២៩ ដែលជាទីក្រុងទីពីររបស់ប្រទេសចិនដែលធ្វើដូច្នេះបន្ទាប់ពីទីក្រុងស៊ាងហៃក្នុងឆ្នាំ២០១១។​នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ប្រទេស​ចិន​ក៏​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​កីឡា​ហែលទឹក World Aquatics short courses (២៥ម៉ែត្រ) នៅ Hangzhou ក្នុង​ឆ្នាំ២០១៨

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​នៃ​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​ក្នុង​ទីក្រុង Doha ដែល​ប្រទេស​ចិន​បាន​គ្រប់​គ្រង​ក្នុង​សប្តាហ៍​ទី​មួយ​ដោយ​យក​មេដាយ​មាស១៦ក្នុង​ចំណោម២៩ព្រឹត្តិការណ៍​ដើម្បី​ឈរ​លើ​កំពូល​តារាង​មេដាយ។

សេចក្តីថ្លែងការណ៍របស់ World Aquatics បានឲ្យដឹងថា “World Aquatics ថ្ងៃនេះបានបញ្ជាក់ថា រដ្ឋធានីរបស់ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Aquatics Championships – Beijing 2029

ព្រឹត្តិការណ៍ World Aquatics ដ៏អស្ចារ្យនឹងស្វាគមន៍អត្តពលិកលំដាប់ពិភពលោកជាង២,៥០០ នាក់មកពីជាង២០០ប្រទេស និងតំបន់ដើម្បីចូលរួមប្រកួតក្នុងកីឡាទឹកចំនួនគឺហែលទឹក មុជទឹក ប៉ូឡូទឹក ហែលទឹកបែបសិល្បៈ ហែលទឹកបើកចំហ និងមុជទឹកខ្ពស់”។

ប្រធានសមាគមកីឡាហែលទឹកចិន លោក Zhou Jihong បាននិយាយថា ការផ្តល់សិទ្ធិធ្វើជាម្ចាស់ផ្ទះគឺសមស្របនឹងការស្រលាញ់កីឡាក្នុងទឹករបស់ចិន។អ្នកស្រី​បាន​បន្ត​ថា​ “​យើង​មាន​ប្រវត្តិ​មោទនភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វាគមន៍​អត្តពលិក​ក្នុង​ទឹក​ល្អ​បំផុត​មក​ប្រទេស​របស់​យើង​ ដូច្នេះយើងមានកិត្តិយសខ្លាំងណាស់ដែលទីក្រុងប៉េកាំងទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជលផលដ៏ធំបំផុតរបស់ពិភពលោកគឺ World Aquatics Championships នៅឆ្នាំ២០២៩

គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី និងទីក្រុង Budapest នឹងធ្វើជាម្ចាស់ផ្ទះនៃឆ្នាំ២០២៥ និងធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៧រៀងគ្នា

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖