ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រេច ៖ មាត្រា១..ត្រូវបានទទួលស្គាល់ការប្រែក្លាយវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលសរសេរជាអក្សរកាត់ថា ស.ព.អ. និងជាភាសាអង់គ្លេសថា ACLEDA University of Business សរសេរជាអក្សរកាត់ថា AUB។
មាត្រា២ ..ស.ព.អ. ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន មានអាសយដ្ឋានអគារលេខ១៣៩៧ មហាវិថីមិត្តភាពភ្នំពេញ- ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។
មាត្រា៣..ស.ព.អ. ធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមាន មហាវិទ្យាល័យចំនួន៥ និងសាលាក្រោយបរិញ្ញាបត្រចំនួន១ ដែលមានរចនាសម្ព័ន្ធដូចខាងក្រោម៖
១- មហាវិទ្យាល័យហិរញ្ញវត្ថុនិងគណនេយ្យ
ក- ដេប៉ាតឺម៉ង់ហិរញ្ញវត្ថុនិងធនាគារ
កម្រិតបរិញ្ញាបត្ររង : ជំនាញហិរញ្ញវត្ថុនិងធនាគារ
កម្រិតបរិញ្ញាបត្រ : ជំនាញហិរញ្ញវត្ថុនិងធនាគារ។
ខ- ដេប៉ាតឺម៉ង់គណនេយ្យនិងសវនកម្ម
កម្រិតបរិញ្ញាបត្ររង : ជំនាញគណនេយ្យ
កម្រិតបរិញ្ញាបត្រ : ជំនាញគណនេយ្យ។
គ- ដេប៉ាតឺម៉ង់គ្រប់គ្រងហានិភ័យនិងធានារ៉ាប់រង
កម្រិតបរិញ្ញាបត្ររង : ជំនាញធានារ៉ាប់រង កម្រិតបរិញ្ញាបត្រ : ជំនាញគ្រប់គ្រងហានិភ័យនិងធានារ៉ាប់រង។
២- មហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ក- ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសេដ្ឋកិច្ច
កម្រិតបរិញ្ញាបត្រ : ជំនាញសេដ្ឋកិច្ចពាណិជ្ជកម្ម។
ខ- ដេប៉ាតឺម៉ង់នីតិសាស្ត្រ
កម្រិតបរិញ្ញាបត្រ : ជំនាញនីតិសាស្ត្រ។
គ- ដេប៉ាតឺម៉ង់គ្រប់គ្រងបណ្តាញផ្គត់ផ្គង់នឹងចលនូបត្ថម្ភ
កម្រិតបរិញ្ញាបត្ររង : ជំនាញចលនូបត្ថម្ភ
កម្រិតបរិញ្ញាបត្រ : ជំនាញគ្រប់គ្រងបណ្តាញផ្គត់ផ្គង់និងចលនូបត្ថម្ភ។
៣- មហាវិទ្យាល័យពាណិជ្ជសាស្ត្រ
ក- ដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្ម
កម្រិតបរិញ្ញាបត្ររង : ជំនាញគ្រប់គ្រងអាហរ័ណ-នីហរ័ណ
កម្រិតបរិញ្ញាបត្រ : ជំនាញពាណិជ្ជកម្មអន្តរជាតិ។
ខ- ដេប៉ាតឺម៉ង់ទីផ្សារ
– កម្រិតបរិញ្ញាបត្ររង : ជំនាញទីផ្សារ
– កម្រិតបរិញ្ញាបត្រ : ជំនាញទីផ្សារ។
គ- ដេប៉ាតឺម៉ង់គ្រប់គ្រង
– កម្រិតបរិញ្ញាបត្រ : ជំនាញគ្រប់គ្រងធុរកិច្ចនិងសហគ្រាស។
៤- មហាវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ
ក- ដេប៉ាតឺម៉ង់បច្ចេកវិទ្យាព័ត៌មាន
– កម្រិតបរិញ្ញាបត្រ : ជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច។
ខ – ដេប៉ាតឺម៉ង់វិទ្យាសាស្រ្តនិងវិស្វកម្មកុំព្យូទ័រ
– កម្រិតបរិញ្ញាបត្រ : ជំនាញវិទ្យាសាស្ត្រនិងវិស្វកម្មកុំព្យូទ័រ។
គ- ដេប៉ាតឺម៉ង់បច្ចេកវិទ្យាហិរញ្ញវត្ថុ
កម្រិតបរិញ្ញាបត្រ : ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ។
៥- មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា
ក-ដេប៉ាតឺម៉ង់ភាសាបរទេស
កម្រិតបរិញ្ញាបត្ររង : ជំនាញភាសាអង់គ្លេស កម្រិតបរិញ្ញាបត្រ : ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច។
ខ- ដេប៉ាតឺម៉ង់អប់រំ កម្រិតបរិញ្ញាបត្រ : ជំនាញការបង្រៀនភាសាអង់គ្លេស។
គ- ដេប៉ាតឺម៉ង់បកប្រែ កម្រិតបរិញ្ញាបត្រ : ជំនាញភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ។
៦- សាលាក្រោយបរិញ្ញាបត្រ
កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ :
+ ជំនាញហិរញ្ញវត្ថុនិងធនាគារ
+ ជំនាញហិរញ្ញវត្ថុ
+ ជំនាញគ្រប់គ្រង់។
ក្នុងករណីចាំបាច់ដែល ស.ព.អ. ផ្លាស់ប្តូរទីតាំង ប្តូរឈ្មោះ បង្កើតសាខាថ្មី មហាវិទ្យាល័យថ្មី ដេប៉ាតឺម៉ង់ថ្មី ជំនាញថ្មី កម្រិតបណ្តុះបណ្តាលថ្មី ឬរៀបចំរចនាសម្ព័ន្ធមហាវិទ្យាល័យ ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា។
មាត្រា៤ ..ស.ព.អ. មានក្រុមប្រឹក្សាភិបាលមួយ ដើម្បីត្រួតពិនិត្យនិងសម្រេចលើគោលនយោបាយ ផែនការអភិវឌ្ឍ កម្មវិធីសិក្សា និងការងារបច្ចេកទេសពាក់ព័ន្ធផ្សេងៗទៀត។ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងជាក់ស្ដែងនៃ ស.ព.អ. ត្រូវកំណត់ដោយក្រុមប្រឹក្សាភិបាល និងមានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា។
មាត្រា៥ ..សាកលវិទ្យាធិការនៃ ស.ព.អ. មានភារកិច្ចដូចខាងក្រោម៖
– ទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងការគ្រប់គ្រង ស.ព.អ. និងធានាឱ្យមានសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គម
– ទទួលខុសត្រូវក្នុងការជ្រើសរើសនិស្សិត ការទទួលនិស្សិតឱ្យចូលរៀន និងការបញ្ចប់ការសិក្សា ស្របតាមកម្មវិធីសិក្សារបស់ ស.ព.អ. និងបទដ្ឋាននិងគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា
– រៀបចំកម្មវិធីសិក្សាលម្អិត ឱ្យស្របតាមលក្ខខណ្ឌនិងបទប្បញ្ញត្តិនៃក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា
– គោរពនិងអនុវត្តតាមបទដ្ឋាននិងគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំណត់ លើសកម្មភាពនៃការធានាគុណភាពអប់រំឧត្ដមសិក្សា
– រៀបចំរបាយការណ៍ប្រចាំឆ្នាំអំពីការងារបណ្តុះបណ្តាលជូនក្រសួងអប់រំ យុវជន និងកីឡា នៅក្រោយ ដំណាច់ឆមាសទី២។
មាត្រា៦ ..និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ត្រូវទទួលសញ្ញាបត្រតាមកម្រិតនិងជំនាញដែលបាន សិក្សា។ សញ្ញាបត្រនេះ ត្រូវផ្តល់ឱ្យដោយ ស.ព.អ. ផ្អែកលើបញ្ជីឈ្មោះនិស្សិតបញ្ចប់ការសិក្សាជាប់ជាស្ថាពរ ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។
មាត្រា៧ …អនុក្រឹត្យលេខ១៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ស្តីពីការទទួលស្គាល់វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា៨ ..រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សុខ ខេមរា