ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សេចក្តីអំពាវនាវ៖ ថ្ងៃទី១៤ កុម្ភៈ ជាទិវានៃក្តីស្រឡាញ់ សូមកុំយកថ្ងៃនេះប្រព្រឹត្តសកម្មភាពដែលពុំគួរគប្បី ប្រាស់ចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង

ចែករំលែក៖

ភ្នំពេញ ៖ កន្លងមក ក្រសួងកិច្ចការនារី សង្កេតឃើញថាមានប្រជាពលរដ្ឋ និងយុវជន យុវនារីមួយ ចំនួននៅមានការយល់ខុស និងភាន់ច្រឡំលើអត្ថន័យនៃថ្ងៃទី១៤ ខែកុម្ភៈ “ទិវានៃក្តីស្រឡាញ់” ដោយប្រើប្រាស់ថ្ងៃនេះប្រព្រឹត្តសកម្មភាពដែលពុំគួរគប្បី ប្រាសចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង។

ក្រសួងកិច្ចការនារី សូមក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីខ្មែរ សូមមេត្តាប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើក ស្ទួយកិត្យានុភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លាបន្សល់ទុក តាំងពីបុរាណកាលមក ហើយគួរសិក្សាស្រាវជ្រាវ ស្វែងយល់ឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ លើអត្ថន័យ និងខ្លឹមសារនៃ ទិវានៃក្តីស្រឡាញ់ នេះ។

ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី មានជំនឿយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ មាតា បិតា អាណាព្យាបាល អាជ្ញាធរពាក់ព័ន្ធ យុវជន យុវនារី នឹងចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំ ដល់បងប្អូន កូន ចៅ សាច់ញាតិ ឬក្រុមគ្រួសារ សំដៅឈានទៅលុបបំបាត់សកម្មភាពជា អវិជ្ជមាននានាក្នុងសង្គម ក្នុងន័យរួមគ្នាថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ឱ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍ ៕

ដោយ ៖ សិលា


ចែករំលែក៖