ព័ត៌មានទាន់ហេតុការណ៍៖

«LOOT» ភាពយន្តឯកសារស៊ើបអង្កេតខ្នាតអន្តរជាតិ ចាប់ផ្តើមចាក់បញ្ចាំងនៅទូទាំងប្រទេសពីថងៃទី១៦ ខែតុលា តទៅក្រោយពីបើកសម្ពោធកាលពីថ្ងៃទី១៤ ខែតុលា ម្សិលមិញ

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តឯកសារស្តីពីការស៊ើបអង្កេត និងការទាមទារត្រឡប់មកវិញនៃវត្ថុបុរាណខ្មែរ «LOOT» ចាប់ផ្តើមដាក់បញ្ចាំងផ្លូវការនៅតាមរោងភាពយន្តទូទាំងប្រទេសចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦តទៅ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនអប្សរាមេឌាសឺវិស (AMS) ក្នុងគោលបំណងបំផុសស្មារតីស្នេហាជាតិ និងកៀរគរថវិកាជួយដល់ការការពារបេតិកភណ្ឌបុរាណរបស់កម្ពុជា។

«LOOT» បើកបង្ហាញពីដំណើររឿងយ៉ាងជក់ចិត្ត និងស៊ីជម្រៅជុំវិញការស៊ើបអង្កេតលើរតនសម្បត្តិ និងបេតិកភណ្ឌវត្ថុបុរាណខ្មែរ ដែលត្រូវបានលួចនាំចេញទៅក្រៅប្រទេស ដោយខុសច្បាប់ក្នុងអំឡុងសម័យសង្គ្រាម។ ស្នាដៃនេះមិនត្រឹមតែជាផ្ទាំងទស្សនីយភាពនៃការតស៊ូមតិផ្នែកច្បាប់ និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃមិនអាចកាត់ថ្លៃបាននៃព្រលឹងដូនតាខ្មែរផងដែរ។

ថវិកាដែលទទួលបានពីការលក់សំបុត្រនៃការបញ្ចាំងភាពយន្តនេះ នឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរឱ្យបានគង់វង្សតរៀងទៅ៕

 

ប្រភព ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន


ចែករំលែក៖