ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានកើតឡើងចំនួន ១១លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០២នាក់), រងរបួសសរុប ១៧នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ០៧នាក់ (ស្រី ០១នាក់) រងរបួសស្រាល ១០នាក់ (ស្រី ០៤នាក់) និងមិនពាក់មួកសុវត្ថិភាព ០៩នាក់ (យប់ ០៤នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៦លើក (ស្លាប់ ០២នាក់, ធ្ងន់ ០៥នាក់, ស្រាល ០៦នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០២នាក់, ធ្ងន់ ០នាក់, ស្រាល ០៣នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់, ធ្ងន់ ០១នាក់, ស្រាល ០នាក់) និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់) ៕
ដោយ ៖ សហការី