ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងបុករះកន្លែងលក់ផ្លែឈើបណ្ដាលឱ្យរងការខូចខាត តែមិនបង្កឱ្យមានមនុស្សរបួសនោះទេ ដោយបង្កការភ្ញាក់ផ្អេីលដល់អាជីវករលក់ដូរ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ២៣០ កែងនិងផ្លូវម៉ៅសេទុង ត្រង់ចំណុចស្តុបកោសដូង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាក ឡិចស៊ីសRX400h ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BN-7352 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតដោយល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករះកន្លែងលក់ផ្លែឈើនៅលើចិញ្ចេីមផ្លូវបណ្ដាលឱ្យផ្លែឈើខ្ទាតរាយប៉ាយពេញផ្លូវរងការខូចខាត តែសំណាងដែរអ្នកលក់ដូររត់ចែកជើងគ្នាមិនបង្កឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុដេីម្បីពិនិត្យ ដោយមិនឃេីញប៉ះពាល់ដល់សម្បត្តិរដ្ឋក៏ដូចជាមិនបង្កឱ្យមនុស្សរងរបួស ទេីបសមត្ថកិច្ចមូលដ្ឋានឱ្យភាគីខាងរថយន្តបង្កធ្វើការដោះស្រាយគ្នាជាមួយខាងភាគីអាជីវកររងគ្រោះលក់ផ្លែឈើ ដោយភាគីបង្កព្រមសងរាល់ការខូចខាតទាំងអស់ដល់ភាគីរងគ្រោះដើម្បីបញ្ចប់រឿង ៕
ដោយ ៖ ភារ៉ា ដង្កោ