ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ២៨នាក់ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណីទូទាំងប្រទេសថ្ងៃទី១៨​ កុម្ភៈ

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៨ នាក់ (ស្រី ០៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន ៖​ ជួញដូរ ៣ករណី ឃាត់ ៥នាក់(ស្រី ១នាក់),ដឹកជញ្ជូន រក្សាទុក ១៣រណី ឃាត់ ២០នាក់(ស្រី ១នាក់)​ និងប្រើប្រាស់ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែកុម្ភៈ រួមមាន ៖មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ១១២,០៥ក្រាម។

ក្នុងប្រតិបត្តិការនោះ​លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖

កម្លាំង​នគរបាល​ជាតិ​ទាំង​ ១១អង្គភាព

*១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,៩១ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,២៧ក្រាម។

*៣ / កំពង់ស្ពឺ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ២,៤៩ក្រាម។

*៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១,២៥ក្រាម។

*៥ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥០ក្រាម។

*៦ / រាជធានីភ្នំពេញ៖ រក្សាទុក ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ២,៩៤ក្រាម។

*៧ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ២៥,៩៩ក្រាម។

*៨ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤៤,៧៥ក្រាម។

*៩ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៥,៩៩ក្រាម។

*១០ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,៩៦ក្រាម។

*១១ / សៀមរាប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់៕

ដោយ៖ សិលា


ចែករំលែក៖