ខេត្តព្រៃវែង៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្ត នៅថ្ងៃអាទិត្យទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ បានចុះបង្ក្រាបស្បៃមុងនេសាទខុសច្បាប់បានចំនួន ០២ ទីតាំង ស្ថិតក្នុងភូមិជើងទឹក (ខ) និងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។
គួរបញ្ជាក់ថា សម្ភារៈដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង ចុះបង្ក្រាបនិងដកហូតបានរួមមាន ១.ស្បៃរបាំង ចំនួន ១.៦៤០ ម៉ែត្រ, ២.បង្គោល ចំនួន ៥៤០ដើម និង ៣.លូមាត់ស្បៃ ចំនួន ៤១ មាត់ ។
បច្ចុប្បន្ន សម្ភារៈទាំងអស់ខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំងជំនាញជលផល ធ្វើការដុតបំផ្លាញចោល ៕
ដោយ៖ តារា