ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញអនុក្រឹត្យ ស្តីពី ការកែសម្រួលប្តូរឈ្មោះមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក ទៅជាមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក។
រាជរដ្ឋាភិបាលសម្រេច ៖ ត្រូវបានកែសម្រួលប្តូរឈ្មោះមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក ទៅជាមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក។
បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា