ភ្នំពេញ ៖ រាជរដ្ឋាភិបាលសម្រេច ៖ សម្រេចដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយនិង/ឬលុបបំបាត់ពន្ធគយរបស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមនាមវលីនៃតារាង ពន្ធគយសុខថ្មរបស់អាស៊ាន ឆ្នាំ២០២២ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។
កម្មវិធីកាត់បន្ថយនិង/ឬលុបបំបាត់ពន្ធគយនេះ ត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។
កម្មវិធីកាត់បន្ថយនិង/ឬលុបបំបាត់ពន្ធគយ ដូចមានចែងនៅក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ ត្រូវអនុវត្តចំពោះតែ ទំនិញនាំចូលទាំងឡាយណា ដែលមានដើមកំណើតនៅបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងនេះតែប៉ុណ្ណោះ ដោយ អនុលោមតាមបទប្បញ្ញត្តិនៃជំពួកទី៣ ស្ដីពីវិធានដើមកំណើត នៃកិច្ចព្រមព្រៀងនេះ ។
អ្នកនាំចូលត្រូវគោរពតាមវិធាន និងនីតិវិធីនានា ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការអនុវត្ត កិច្ចព្រមព្រៀងភាពជាដៃត្តសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។
ខ្លឹមសារដូចមានចែងក្នុងមាត្រា១ និងមាត្រា ២ ខាងលើនេះ ត្រូវចាប់ផ្តើមអនុវត្ត ៣០ ថ្ងៃ បន្ទាប់ពីថ្ងៃដែលអនុក្រឹត្យនេះ ត្រូវបានចុះហត្ថលេខាາ
បទប្បញ្ញត្តិទាំងឡាយណាដែលជួយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជាតិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរ រគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ ពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្ត នុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕
ដោយ ៖ សិលា