ខេត្តត្បូងឃ្មុំ ៖ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំស្តីទីបានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈរៀបនឹងប្រកាសចូលកាន់តំណែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កាលពី នាវេលាម៉ោង២០និង៤០នាទី ថ្ងៃទី២០ កុម្ភៈ ២០២៤ នៅចំណុចភូមិជ្រោយ សង្កាត់វិហារលួង ក្រុងសួង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ។
សមត្ថកិច្ចបានបញ្ជាក់ថា : បង្កដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ស្លាកលេខត្បូងឃ្មុំ3A6318 ក្រោយកើតហេតុអ្នកបើករត់គេចបាត់ ។
ដោយឡែកម៉ូតូម៉ាកC125 ពណ៌ខ្មៅ ស្លាកលេខត្បូងឃ្មុំ 1I 2817 បណ្តាលអោយជនរងគ្រោះ ឈ្មោះ ខែក ធីសែន អាយុ៥៤ ភេទប្រុស រស់នៅភូមិពោធិកិល សង្កាត់សួង ក្រុងសួង ជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំស្តីទី (ស្លាប់)។
សមត្ថកិច្ចបញ្ជាក់ថា : មូលហេតុជនរងគ្រោះបើកបុករថយន្តពីក្រោយ។
បច្ចុប្បន្នសាកសពជំនាញប្រគល់អោយគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ វណ្ណៈ