ព័ត៌មានទាន់ហេតុការណ៍៖

អាណិតណាស់ជាតិជាស្ត្រីផ្តល់កំណើតដល់កូន ! ឈឺពោះ​ទៅ​ពេទ្យ​មិន​ទាន់​សម្រាល​​ខ្លួនឯង​តាម​ផ្លូវ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ពិតជា​កម្រ​នឹង​ឃើញ​ស្ត្រី​ដែល​ខ្លាំងនិង​រឹង​មាំ​ដូច​គាត់​ណាស់ ខណៈ​យក​ទៅ​ពេទ្យ​មិន​ទាន់​ហួស​ភូមិ​ផង​នោះ​ក៏​បាន​បែក​ទឹកភ្លោះ ហើយណាមួយ​ផ្ទះ​ឆ្ងាយ​ផង ​ក៏​បាន​ឈឺពោះ​កាន់តែ​ខ្លាំង​ទៅៗ​ ហើយ​គាត់​ក៏​បាន​ឲ្យ​ប្តី​ជួយ​សម្រាលកូន​នៅ​តាម​ផ្លូវ តែ​ប្តី​មិន​ហ៊ាន ទើប​ឪពុក​របស់​គាត់​បាន​មក​ដល់​ក៏​ជួយ​សម្រាល​ឲ្យ ។

បើ​តាម​ លោក​ គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ផុស​វី​ដេ​អូ ​ភ្ជាប់​ជាមួយ​នឹង​សារ​សរសេរ​ថា «​ស្ដាប់​សម្តី​ក្មួយ​ស្រី ភាព សុជា អាយុ​២៥​ឆ្នាំ ដែល​សម្រាលកូន នៅ​តាម​ផ្លូវ ភូមិ​ចាំ​ស្រី ឃុំកំពង់​សីលា កាលពី​ម៉ោង​៩​និង​៣០​ព្រឹក​នេះ «​ឈឺពោះ​តិច​ៗ​បែក​ទឹកភ្លោះ ហៅ​ប្ដី​ដឹក​ទៅ​ពេទ្យ​បាន​បន្តិច ក៏​សម្រាល​តាម​ផ្លូវ កូន​ចេញ​ជើង​ឱ្យ​​ប្ដី​ជួយ​ទាញ ប្ដី​អត់​ហ៊ាន ទើប​ឪពុក​មក​ដល់​ក៏​​ជួយ​ទាញ​កូន​ចេញ» ទើប​ពេទ្យ​ទៅ​ដល់​យក​មក​ពេទ្យ និង​ជួយ​សម្អាត​​ជូន ។​

ជាមួយ​គ្នា​នោះ​ដែរស្ត្រី​ឈ្មោះ ភាព​ សុ​ជា ក៏​បាន​រៀបរាប់នៅ​ក្នុង​វី​ដេ​អូ​នោះ​បន្ថែម​ថា ៖ ដំបូង​ឈឺ​អត់​ខ្លាំង​ផង ហើយ​ការ​សម្រាល​នេះ​កូន​ទី​៣ ហើយ ដោយ​កូន​មុន​ៗ​គាត់​ឈឺ​ខ្លាំង។

ជាក់ស្តែង​ក្នុង​ការ​សម្រាល​នេះ​ គាត់​​ទទួល​បាន​កូន​ស្រី​​ដែល​សម្រាល​ផ្ទាល់​នៅ​តាម​ផ្លូវ​ទៅ​ពេទ្យ ខណៈ​គាត់​បាន​សម្រាល​នៅ​លើ​ដី​តែ​ម្តង ។ គាត់​បាន​បន្ត​ថា គាត់​បាន​ប្រឹង​ចេញ​កូន​បាន​ពាក់​កណ្តាល​ហើយ ក៏​បាន​ឲ្យ​ប្តី​ជួយ​ទាញ​កូន តែ​ប្តី​គាត់​មិន​ហ៊ាន​ទេ ដល់​ប៉ា​របស់​គាត់​មក​តាម​ផ្លូវ​មក​ដល់​ឃើញ​ក៏​ជួយ​សម្រាល​ឲ្យ​តែ​ម្តង ៕

ដោយ ៖ សហការី


ចែករំលែក៖