ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខណ្ឌទួលគោក ឃាត់រថយន្ត និង PassApp ដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ០២គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង​ បានធ្វើការឃាត់រថយន្ត និង PassApp បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្ត និង PassApp ដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់។ 

គួរជម្រាបជូនដែរថា​ កាលពីយប់ថ្ងៃទី២៦​ កុម្ភៈ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ ជាក់ស្ដែង​ឃាត់យានយន្តល្មើស ចំនួន៦០គ្រឿង (រថយន្ត ចំនួន១៦គ្រឿង​ , ម៉ូតូ ចំនួន៤៤គ្រឿង)។ ក្នុងនោះ​ អ្នកល្មើសជាតិស្រវឹង ចំនួន៣៦គ្រឿង​ និងបទល្មើសផ្សេងៗ ចំនួន២៤គ្រឿង។ 

ជាមួយគ្នានេះ​ ស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ ព្រមទាំងក្រុមគ្រួសារ​។ ដូច្នេះ​ពាក់មួក​សុវត្ថិភាព​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់!

ដោយ​៖ តារា​


ចែករំលែក៖