ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជារបស់ លោក សុខ ឥសាន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានបរិយាយ ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ 

១- ប្រជាជនកម្ពុជាជាង៨៥%បានទៅបោះឆ្នោតហើយ = នៅថាមិនតាមឆន្ទៈប្រជាជនទៀត?

២- គណបក្សប្រជាជនកម្ពុជាមានវប្បធម៌ការពារពូជទេវតានិងប្រជាជនដោយស្របតាមច្បាប់ = មិនមែនដូចក្រុមឧទ្ទាមក្រៅច្បាប់ដែលចូលចិត្តរត់ចោលគ្នានោះទេ?

៣- ការដោះស្រាយបាតុភាពអសកម្មនៅក្នុងសង្គមតាមផ្លូវច្បាប់ = មិនមែនមានន័យថាប្រទេសជាតិគ្មានសន្តិភាពទេ?

៤- តើខ្មែរប្រឆាំងដែលថាធ្វើបាតុកម្មដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជាឲ្យធ្វើតាមខ្លួន =  តើបានផលអ្វីខ្លះហើយ? តើរាជរដ្ឋាភិបាលបានធ្វើតាមអ្វីខ្លះ?

៥- ថាប្រមុខរាជរដ្ឋាភិបាលកម្ពុជានិយាយដដែលៗពីសន្តិភាពនិងការកសាងអភិវឌ្ឈន៍ប្រទេស = ឯក្រុមឧទ្ទាមក្រៅច្បាប់និយាយដដែលៗតែពីរឿងបំផ្លាញជាតិបំផ្លាញសន្តិភាពស្ថិរភាពនយោបាយ?

៦- ថាខ្មែរដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជាតាមការប្រមែប្រមូល = ឯក្រុមឧទ្ទាមក្រៅច្បាប់មកធ្វើបាតុកម្ម ប្រឆាំងមិនគៀងគរប្រមែប្រមូលទេឬ?

៧- ការផ្សាយរបស់វិទ្យុអាស៊ីសេរីដោយបំផ្លើសការពិត = គឺជាការជ្រៀតជ្រែកឆ្លងដែនលើប្រទេសអូស្ត្រាលីនិងបណ្តាប្រទេសលើលោក?

៨- ការផ្សាយវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា = គឺជាការច្រណែននឹងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា?

៩- ការសម្តែងការមិនពេញចិត្តចំពោះការតែងតាំងមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា = បញ្ជាក់ពីការច្រណែនរបស់ក្រុមឧទ្ទាមក្រៅច្បាប់?

១០- ស្តីអំពីការគោរពសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ = គណបក្សប្រជាជនកម្ពុជាគោរពឆន្ទៈប្រជាជនក្នុងការសម្តែងឆន្ទៈបោះឆ្នោតនៅគ្រប់នីតិកាល៕

ដោយ ៖ សិលា


ចែករំលែក៖