ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរបរិស្ថានខេត្តកំពត បាននិងកំពុងចូលរួមយ៉ាងសកម្មនូវសកម្មភាពបណ្តុះកូនឈើ និងថែទាំកូនឈើគ្រប់ប្រភេទ

ចែករំលែក៖

ខេត្ត​កំពត​៖​ ក្រសួង​បរិស្ថាន​ នៅថ្ងៃសៅរ៍​ទី​០៩​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មន្ទីរបរិស្ថានខេត្តកំពត បាននិងកំពុងចូលរួមយ៉ាងសកម្មនូវសកម្មភាពបណ្តុះកូនឈើ និងថែទាំកូនឈើគ្រប់ប្រភេទ​ រួមមាន៖ កូនឈើទាល សាគូរ៉ា គគីរ ធ្នង់ នាងនួន ក្រញូង ក្ងោក និងដើមឆ័ត្រតៃវ៉ាន់ ដើម្បីចែកចាយដល់សាធារណជនទូទៅ សម្រាប់ដាំដុះតាមទីសាធារណៈ និងតាមទីតាំងឯកជន ក្នុងគោលដៅពង្រីកគម្របព្រៃឈើ៦០ភាគរយនៅឆ្នាំ២០៥០។

ជាក់ស្តែងថ្មីៗលោកប្រធានមន្ទីរបរិស្ថាន បានចុះពង្រឹងបន្ថែមលើការងារបណ្តុះ និងថែទាំកូនឈើឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងទទួលបាននូវកូនឈើមានសុខភាពល្អ និងទម្រង់ដើមល្អ សម្រាប់ចែកចាយដល់សាធារណជនទូទៅ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០២៨ យ៉ាងតិចដាំកូនឈើ ១លានដើមក្នុង១ឆ្នាំទូទាំងប្រទេស ដែលជាយុទ្ធសាស្ត្របៃតង ដោយពង្រីកចលនាដាំដើមឈើ ការជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

ទន្ទឹមគ្នានេះដែរ លោកប្រធាន ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមអនាម័យបរិស្ថានជុំវិញផ្ទះជាប្រចាំ ដើម្បីភាពស្អាត និងចូលរួមដាំកូនឈើ ដើម្បីភាពបៃតង របស់យើងទាំងអស់គ្នា៕

ដោយ​៖ តារា​


ចែករំលែក៖