ភ្នំពេញ ៖ ស្ត្រីជាអាជីវករម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយចងកនឹងបង្អួចស្លាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែល(ស្លាប់) មានឈ្មោះ រ៉ាត់ យៀប ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរជាអាជីវករលក់ដូរ ស្នាក់នៅកន្លែងកេីតហេតុ ។
តាមសម្ដីកូនស្រីជនរងគ្រោះខាងលេីបានប្រាប់ឲ្យដឹងថា កាលពីម្សិលមិញថ្ងៃទី១០ មីនា រូបនាងបានសួរនាំទៅម្ដាយដូចមិនស្រួល ឯម្ដាយក៏ប្រាប់ថា មានអាការៈក្អួត និងរាក ហេីយប្រាប់ទៀតថា មិនអីទេ..រួចក៏ឡេីងទៅលេីផ្ទះជាន់ទី១ដេីម្បីសម្រាក ។ លុះព្រឹកឡេីងថ្ងៃទី១១ មីនា ២០២៤ ពុំឃេីញម្ដាយចុះមកក្រោមដូចរាល់ដង ទេីបនាងសង្ស័យក៏ឡេីងទៅលេីផ្ទះហៅម្ដាយឲ្យហូបបបរតែមិនឃេីញឆ្លេីយ រួចនាងក៏បេីកបន្ទប់មេីលស្រាប់តែឃេីញម្ដាយចងកនឹងបង្អួចស្លាប់បាត់ទៅហេីយ ទេីបមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋក្នុងភូមិនិងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកេីតហេតុ ។
ក្រោយពីទទួលបានព័ត៌មានខាងលេីភ្លាម សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យចុះពិនិត្យជាក់ស្តែងឃេីញថា សពជនរងគ្រោះ ពិតជាធ្វេីអត្តឃាតខ្លួនឯងប្រាកដមែន រួចក៏បានធ្វើលិខិតប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ