ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំអ៊ុយក្រែនរិះគន់សម្តេចប៉ាបចំពោះសេចក្តីថ្លែងការណ៍របស់ទ្រង់ដែលអំពាវនាវឱ្យក្រុងកៀវ «លើកទង់ស»

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងមន្ត្រីមកពីបណ្តាប្រទេសសម្ព័ន្ធមិត្តបានរិះគន់សម្តេចប៉ាប Francis ក្នុងពេលដំណាលគ្នាថា អ៊ុយក្រែនគួរតែបង្ហាញភាពក្លាហាន និង “លើកទង់ស” ដើម្បីចរចាបញ្ចប់ជម្លោះ។
កាលពីថ្ងៃទី១០ ខែមីនា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានចេញសេចក្តីថ្លែងការណ៍រិះគន់សម្តេចប៉ាប ហ្វ្រង់ស៊ីស បន្ទាប់ពីប្រមុខនៃបុរីវ៉ាទីកង់បានអំពាវនាវឱ្យអ៊ុយក្រែន «លើកទង់ស» ត្រូវបានបង្ហាញមុនពេលចាក់ផ្សាយជាផ្លូវការ។
ជាក់ស្តែង នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ស្វីស RSI ដែលគ្រោងនឹងចាក់ផ្សាយនៅថ្ងៃទី២០ ខែមីនា សម្តេចប៉ាប Francis បានុំមានបន្ទូលថា អ៊ុយក្រែនគួរតែបង្ហាញភាពក្លាហាន “លើកទង់ស” ហើយទទួលយកការអង្គុយនៅតុចរចាជាមួយរុស្ស៊ី នៅពេលដែលជម្លោះមានរយៈពេលពីរឆ្នាំ ទុកឱ្យមនុស្សជាច្រើនស្លាប់។
ឆ្លើយតបនឹងទស្សនៈរបស់សម្តេចប៉ាប លោក Kuleba បានបញ្ជាក់ថា ទង់ជាតិរបស់ប្រទេសមានពណ៌លឿង និងពណ៌ខៀវ គាត់ពិតជានឹងរស់នៅ និងស្លាប់ដោយសារពណ៌ទង់ជាតិ ហើយនឹងមិនលើកទង់ជាតិផ្សេងទៀតឡើយ ដោយបញ្ជាក់ថា អ៊ុយក្រែននឹងមិនទទួលយកការចុះចាញ់ឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖