ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ រកឃើញយានយន្តល្មើសចំនួន ៤៣០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៨៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៤៦គ្រឿង, រថយន្តធំ ៣៧គ្រឿង, រថយន្តតូច ២៧១គ្រឿង និងម៉ូតូ ៣៣៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៣០គ្រឿង រថយន្តធំ ០៦គ្រឿង រថយន្តតូច ១៣២គ្រឿង និងម៉ូតូចំនួន ២៩២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៦ថ្ងៃ ពីថ្ងៃទី១-១៦ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៨,១៨៩គ្រឿង រថយន្តធំ ៣២៥គ្រឿង រថយន្តតូច ២,១៥៨គ្រឿង ម៉ូតូ ៥,៧០៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,២៤២គ្រឿង, រថយន្តធំ ១០៣គ្រឿង, រថយន្តតូច ១,៣៥៣គ្រឿង និងម៉ូតូ ៤,៧៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ តារា