ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ម៉ូតូចំនួន៩គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំង បំពងសំឡេង យ៉ាង អនាធិបតេយ្យតាមដងផ្លូវសាធារណៈ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ យកមករក្សាទុក និងធ្វើកិច្ចសន្យា បញ្ឈប់ការបំពាក់បំពង់ស៊ីម៉ាំងខុស លក្ខណៈបច្ចេកទេស តទៅទៀត។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ជាក់ថា ម៉ូតូទាំងនេះ កម្លាំងបានឃាត់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ក្រោយពីហៅមកអប់រំ ណែនាំ និងធ្វើកិច្ចសន្យា សមត្ថកិច្ចបានអោយត្រឡប់ទៅវិញនិងអោយធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពល្មើសខុសបច្ចេកទេសទើបប្រគល់ត្រឡប់អោយទៅផ្ទះវិញរួមមាន ៖
១-ម៉ូតូម៉ាកនិច ព៌ណសរ ពាក់ផ្លាកលេខភ្នំពេញ ១FK ៦២៤៧ បើកបរ ដោយឈ្មោះជាវ ស៊ុយហុង ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅ ភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ មុខរបរសិស្ស ។
២-ម៉ូតូម៉ាកហុងដា WINNER X ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ១JF៩១៥២ បើកបរដោយឈ្មោះវ៉ា វីរះ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិវាលតូច អណ្តូងពោធិ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកសិករ ។
៣-ម៉ូតូម៉ាក NEX2 ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ១HL៦៥៦៧ បើកបរដោយឈ្មោះឈឿន ចាន់វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះលេខ៨០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ មុខរបរ សិស្ស។
៤-ម៉ូតូម៉ាក ហុងដា ZOOMer ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ១FX៦១៥៧ បើកបរដោយឈ្មោះហេង វណ្ណធីវង្ស ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរ សិស្ស ។
៥-ម៉ូតូម៉ាកហុងដា ZOOMer X ពណ៌ក្រហម ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១GX ៩២៣៧ បើកបរដោយឈ្មោះលឹម លីហេង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិខ១ សង្កាត់ច្រាំងចំរេ១ មុខរបរ សិស្ស ។
៦-ម៉ូតូម៉ាកEXeit E R ពណ៌ប្រផេះខៀវ ពាក់ផ្លាកលេខ ភ្នំពេញ១H៤០៨១ បើកបរដោយឈ្មោះ អេង ម៉េងឆាយ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌ ជ្រោយចង្វា មុខរបរ សិស្ស ។
៧-ម៉ូតូម៉ាក MSXព៌ណខ្មៅពាក់ផ្លាកលេខគ្មានបើកបរដោយឈ្មោះ លឿង សៀង ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅ ឃុំ គុជស្រុក ស្រុក ប្រាសាទសំបូរ ខេត្ត កំពង់ធំ មុខរបរ លក់ដូរ ។
៨-ម៉ូតូម៉ាកCB១៥០ ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ១HK៤៨០៧ បើកបរដោយឈ្មោះ ជា សេងហាក់ភេទប្រុស អាយុ២៣ឆ្នាំ មាន ទីលំនៅផ្ទះលេខ ២០១ភូមិ ព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា មុខរបរលក់ដូរ ។
៩-ម៉ូតូម៉ាក M SLAS ពណ៌ក្រហម ពាក់ផ្លាកលេខតាកែវ១AC១៤២៩ ។
បើកបរដោយឈ្មោះ សុខ សុភ័ក្ត្រភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខជួល ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ មុខរបរអ្នកថតរូប។
បច្ចុប្បន្នម៉ូតូទាំងអស់ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីអនុវត្តទៅតាមនីតិវិធីបន្ត៕
ដោយ៖ ជ្រោយពេជ្រ