ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សម្រេចសម្រួលភារកិច្ច ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួង

ចែករំលែក៖

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់  រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់  សម្រេច ៖ 

ប្រការ ១ : សម្រួលភារកិច្ចលោក អាង ណារិទ្ធ ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ ២ : តែងតាំងលោក មាស ដារ៉ា ជាប្រធានស្តីទី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តបន្ទាយមានជ័យ។

ប្រការ ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៤ : នាយកខុទ្ទកាល័យ គ្រប់អគ្គនាយក អគ្គាធិការ គ្រប់ប្រធាននាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធ មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ធ និងលោក មាស ដារ៉ា ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖