ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការទី៦ នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា​(គណៈកម្មការទី៦) ដឹកនាំដោយ​ លោក អង្គ វង្ស វឌ្ឍានា​ ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយ​ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងបំណងស្វែងយល់ និងពិគ្រោះ យោបល់លើការអនុវត្តកម្មវិធីនយោបាយ​ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌។

ក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាមួយគណៈប្រតិភូក្រសួងយុត្តិធម៌​ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី  ជាតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា ៕

ដោយ ៖ សិលា


ចែករំលែក៖