ភ្នំពេញ ៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា(គណៈកម្មការទី៦) ដឹកនាំដោយ លោក អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងបំណងស្វែងយល់ និងពិគ្រោះ យោបល់លើការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌។
ក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាមួយគណៈប្រតិភូក្រសួងយុត្តិធម៌ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា ៕
ដោយ ៖ សិលា