ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដោយលើកយកនូវចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :
១- អ្នកដែលគាំទ្រគណបក្សប្រជាជនកម្ពុជាថាដើម្បីបុណ្យស័ក្តិ = បើគាំទ្រក្រុមឧទ្ទាមក្រៅច្បាប់គឺហ៊ានលះបង់ដើម្បីជាតិ?
២- អង្គបោះឆ្នោត៦០០នាក់ដែលមិនបោះឆ្នោតឲ្យខ្លួន = ថាជាអ្នកត្រូវគេទិញក្បាល?
៣- វិនិយោគចិនរងផលប៉ះពាល់ = តើរងផលប៉ះពាល់អីបើធ្វើផ្លូវបានផ្លូវ ធ្វើស្ពានបានស្ពាន ធ្វើព្រលានយន្តហោះបានព្រលានយន្តហោះ?
៤- ការសុំផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សា ឃុំ សង្កាត់ មួយចំនួនរបស់បក្សប្រឆាំងមានបញ្ហាទើបបានជាយឺតយ៉ាវ = ក្រសួងមហាផ្ទៃធ្វើតែតាមគោលការណ៍ច្បាប់ជាធរមាន?
៥- ការចាញ់ឆ្នោតបណ្តាលមកពីបក្សប្រឆាំងបែកបាក់ផ្ទៃក្នុង = មិនមែនមកពីការបោះឆ្នោតប្រព្រឹត្តទៅមិនសេរីនិងយុត្តិធម៌ទេ?
៦- គណបក្សប្រជាជនកម្ពុជាអត់ត្រូវការក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេ = ទោះស្នើសុំចុះចូលក៏ដោយកុំថាឡើយដល់ទៅទិញឬទាក់ទាញ?
៧- គា វិសាល បានបញ្ជាក់ថាខ្លួនប្តេជ្ញាដើរតាមទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = ដូច្នេះការចាប់ខ្លួន គា វិសាល សមស្របតាមទង្វើនិងពិរុទ្ធភាពបម្រើឧបាយកលក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម?
៨- ថាកំណែទម្រង់របស់រាជរដ្ឋាភិបាលបរាជ័យជារឿងធម្មតាដែលក្រុមឧទ្ទាមក្រៅច្បាប់តែងតែប្រកាន់យក = បើក្រុមឧទ្ទាមក្រៅច្បាប់លើកសរសើទើបជារឿងចំឡែក។
៩- ប្រមុខរាជរដ្ឋាភិបាលចេះធ្វើជាងអាពួកអ្នកថា = ឯពួកអាអ្នកថាមិនដឹងខ្យល់អីទេបានតែស្រែកនិងថាដោយគ្មានការទទួលខុសត្រូវ?
១០- បើមានទំនាស់ក្នុងការអនុវត្តកិច្ចសន្យាត្រូវប្តឹងទៅតុលាការធ្វើជាអាជ្ញាកណ្តាល = មិនមែនដាក់បន្ទុកមកលើអាជ្ញាធររដ្ឋទេ? ៕
ដោយ ៖ សិលា