ព័ត៌មានទាន់ហេតុការណ៍៖

ករណីបង្ហោះផ្សព្វផ្សាយរកជំនួយថា កុមារី រ័ត្ន គន្ធា បានស្លាប់ នៅភូមិរយ៉ក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ គឺជារឿងមិនពិត

ចែករំលែក៖

ខេត្តតាកែវ ៖ បន្ទាប់ពីមានការបង្ហោះផ្សាយនៅតាមបណ្ដាញសង្គមសុំរកជំនួយដើម្បីទិញក្តារមឈូសសម្រាប់ក្មួយស្រីម្នាក់ឈ្មោះ រ័ត្ន គន្ធា នៅភូមិរយ៉ក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ  កាលពីពេលថ្មីៗនេះរួចមក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោក ភួន ឈីម អភិបាលស្រុកបាទី ខេត្តតាកែវ បានចេញសេចក្តីបំភ្លឺជូនសាធារណជនជុំវិញថា “ករណីនេះគឺជារឿងមិនពិតនោះទេ”។ 

លោកអភិបាលស្រុកបានបន្តថា ៖ បច្ចុប្បន្នរូបនាងកំពុងសម្រាកព្យាបាលលនៅមន្ទីរពេទ្យមួយកន្លែង នៅរាជធានីភ្នំពេញ និងថា Facebook ដែលបានបង្ហោះព័ត៌មាននោះ ត្រូវជនអនាមិកលួច Hack យកទៅប្រើប្រាស់ដើម្បីកៀងគររកលុយផ្ទាល់ខ្លួនប៉ុណ្ណោះ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋកុំចាញ់បោកជនអនាមិកនេះបន្តទៀត។ 

សូមរម្លឹកថា ៖ ទាំងអ្នកលេង Facebook អ្នកប្រព័ន្ធផ្សព្វផ្សាយ មិនត្រូវបង្ហោះរឿងមិនពិត ព័ត៌មានក្លែងក្លាយ បំពុលសង្គមទេ យើងត្រូវរួមគ្នា ប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្តល់ព័ត៌មានពិត ឱ្យប្រជាពលរដ្ឋបានជ្រាប ៕ 

ដោយ ៖ សិលា


ចែករំលែក៖