ខ្សែបម្រើ Romeo Lavia របស់ក្រុមតោខៀវ Chelsea នឹងអវត្តមានពេញមួយរដូវកាលនេះ បន្ទាប់ពីទទួលរងនូវរបួសដ៏រុំារ៉ៃ ដែលមិនងាយនឹងជាសះស្បើយភ្លាមៗក្នុងរបួសសរសៃពួរ។ នេះបើយោងតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃព្រហស្បតិ៍។
កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះបានរងរបួសអំឡុងពេលបង្ហាញខ្លួនលើកដំបូងរបស់ Chelsea ដែលជាជ័យជម្នះ ២–១ លើក្រុម Crystal Palace កាលពីចុងខែធ្នូ។អតីតកីឡាករ Manchester City និង Southampton វ័យ២០ឆ្នាំរូបនេះបានចូលរួមជាមួយ Chelsea កាលពីខែសីហាក្នុងកិច្ចសន្យារយៈពេល៧ឆ្នាំក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ៥៥លានផោន (៦៩.៣លានដុល្លារ) ។បច្ចុប្បន្ន Chelsea ឈរនៅលេខរៀងទី១១ ក្នុងតារាង Premier League នឹងត្រូវទទួលក្រុមភ្ញៀវ Burnley នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)