ព័ត៌មានទាន់ហេតុការណ៍៖

ទោះបីបន្តឈរជើងនៅ Premier League តែក្លិប Everton ខាតបង់ជាង១១២លានដុល្លារសម្រាប់រដូវកាល២០២២-២០២៣

ចែករំលែក៖

ក្លិប Everton បានប្រកាសពីការខាតបង់ចំនួន៨៩.១លានផោន (១១២.៥២លានដុល្លារ) សម្រាប់រដូវកាល២០២២២០២៣ កាលពីថ្ងៃអាទិត្យ ដែលស្ទើរតែទ្វេដងធៀបនឹងឆ្នាំមុន ខណៈដែលពួកគេកំពុងរង់ចាំលទ្ធផលនៃបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការចោទប្រកាន់លើកទីនៃការរំលោភលើប្រាក់ចំណេញ និងច្បាប់និរន្តរភាព (PSR )

នៅក្នុងរបាយការណ៍គណនីចុងក្រោយរបស់ពួកគេដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ Everton បានចាត់ទុកផ្នែកនៃការខាតបង់ចំពោះការផ្អាករាល់ការរៀបចំឧបត្ថម្ភពាណិជ្ជកម្មជាមួយក្រុមហ៊ុនរុស្ស៊ី USM Holdings, MegaFon និង Yota បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

នេះជាឆ្នាំនៃការខាតបង់លើកទីជាប់ៗគ្នាសម្រាប់ក្លិមួយនេះ ដែលបានបាត់បង់៤៤.៧លានផោនសម្រាប់រដូវកាល២០២១២០២២ ជាមួយនឹងការខាតបង់របស់ពួកគេសម្រាប់រយៈពេលរដូវកាលកន្លងមកមានចំនួនតិចជាង២៥៥លានផោន។

យោងតាមគោលការណ៍ណែនាំរបស់ Premier League ក្លបមានហានិភ័យក្នុងការបំពាន PSR ប្រសិនបើពួកគេទទួលរងការខាតបង់ច្រើនជាង១០៥លានផោនក្នុងរយៈពេលរដូវកាល ឬ ៣៥លានផោនក្នុងមួយឆ្នាំ។

Everton ត្រូវបានកាត់ចេញ១០ពិន្ទុក្នុងខែវិច្ឆិកា សម្រាប់ការបំពានលើ PSR ទាក់ទងនឹងរដូវកាល២០២០២០២១ ទោះបីជាការពិន័យត្រូវបានកាត់បន្ថយមកត្រឹមពិន្ទុបន្ទាប់ពីការប្តឹងឧទ្ធរណ៍ក៏ដោយ។ ក្លបត្រូវបានចោទប្រកាន់ម្តងទៀតនៅក្នុងខែមករាសម្រាប់ការរំលោភលើ PSR នៅក្នុងកំណត់ត្រាហិរញ្ញវត្ថុរបស់ពួកគេសម្រាប់រយៈពេលចាប់ផ្តើមនៅឆ្នាំ២០១៩២០២០ និងបញ្ចប់នៅឆ្នាំ២០២២២០២៣ ដោយសវនាការសម្រាប់ការចោទប្រកាន់នោះធ្វើឡើងកាលពីសប្តាហ៍មុន។

Everton ដែលបានលេងជារៀងរាល់រដូវកាលចាប់តាំងពីឆ្នាំ១៩៥៤១៩៥៥ ក្នុងក្របខ័ណ្ឌកំពូល បានគេចផុតពីការកាត់ចោលកាលពីរដូវកាល២០២២២០២៣ ជាមួយនឹងជ័យជម្នះថ្ងៃចុងក្រោយលើក្រុម Bournemouth ។

បច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី១៦ដោយមាន២៥ពិន្ទុ នាំមុខ៣ពិន្ទុពីលើក្រុមកាត់ចោល ហើយធ្វើដំណើរបន្ទាប់ទៅជួបក្រុម Newcastle United នៅថ្ងៃអង្គារ។ Everton ក៏កំពុងស្ថិតក្នុងការចរចារទិញយកបន្តជាមួយមូលនិធិវិនិយោគរបស់សហរដ្ឋអាមេរិក 777 Partners ហើយមានបំណងផ្លាស់ប្តូរទៅកាន់កីឡដ្ឋានថ្មីរបស់ពួកគេមុនរដូវកាល២០២៥២០២៦ខាងមុខ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖