ព័ត៌មានទាន់ហេតុការណ៍៖

មតិប្រជាពលរដ្ឋ ៖ អ្នកគ្រប់គ្រង បុគ្គលិក WOW NOW ពិនិត្យមើលក្រុមការងាររបស់ខ្លួនផង(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងសង្គមបច្ចុប្បន្ន ប្រជាពលរដ្ឋមានការយល់ដឹងច្រើន ហើយម្នាក់ៗមានព័ត៌មានក្នុងដៃ ដូច្នេះប្រសិនបើ បុគ្គលណាម្នាក់ បានធ្វើអ្វីខុសឆ្គង បំពានច្បាប់ តាមផ្លូវសាធារណៈ កន្លែងផ្សេងៗ គឺបងប្អូនប្រជាពលរដ្ឋ គាត់ចូលរួមរិះគន់ស្ថាបនាកែលម្អ ថតរកសកម្មភាពខុសឆ្គងនោះ បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ដើម្បីឲ្យមានការចូលរួមគោរពច្បាប់ទាំងអស់គ្នា។

ជាក់ស្ដែងមាន facebook ខ្លះបានបង្ហោះ អំពីសកម្មភាពរបស់បុគ្គលិក WOW NOW ដែលជាអ្នកដឹកជញ្ជូនអីវ៉ាន់ឲ្យភ្ញៀវ គាត់បើកបរម៉ូតូ ចតគ្មានសណ្ដាប់ធ្នាប់ នៅចំកន្លែងភ្លើងស្តុបពណ៌ក្រហម គឺចតហួសគំនូសថ្មើរជើង ខណៈស្តុបកំពុងភ្លើងក្រហម ! មើលទៅឃើញថា បុគ្គលិករូបនេះ មិនចាប់អារម្មណ៍ ចំពោះទង្វើរបស់ខ្លួនដែលមិនបានគោរពច្បាប់ចរាចរណ៍នោះឡើយ។

បើមើលនៅក្នុងវីដេអូប្រមាណជិតមួយនាទី ដែលប្រជាពលរដ្ឋថតបាន លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ភ្លើងស្តុបស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បុគ្គលិករូបនេះ បានចតម៉ូតូសឹងតែកណ្ដាលផ្លូវតែម្នាក់ឯង។

ដូច្នេះមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ចង់ឱ្យអ្នកគ្រប់គ្រង បុគ្គលិក WOW NOW ពិនិត្យមើលក្រុមការងាររបស់ខ្លួនផង  ព្រោះថាការឈប់រង់ចាំស្តុប មិនយូរប៉ុន្មានទេ ចូលរួមអនុវត្តច្បាប់ កុំបង្ហាញអំពីអាកប្បកិរិយា ធ្វើមិនដឹង មិនឮអំពីការអប់រំ ការរំលឹករបស់មន្ត្រីនគបាលចរាចរណ៍ ឱ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍នោះ។

រូបភាពនេះ ជាគំរូមួយដ៏អាក្រក់ ដែលសង្គមមិនអាចទទួលយកបាន ! ពិសេស ប្រសិនបើមានសមត្ថកិច្ចនគរបាលចរាចរណ៍ពិន័យ ពួកគាត់នឹងមានកំហឹង មិនដឹងថាខ្លួនកំពុងតែបំពានច្បាប់នោះឡើយ។ ដើម្បីសុវត្ថិភាព ម្នាក់ៗឬចាប់ពីយើងម្នាក់ ចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ សមត្ថកិច្ចនគរបាលចរាចរណ៍ក៏មិនពិន័យ ,ករណីគ្រោះថ្នាក់ក៏មិនបង្កឲ្យមានកើតឡើង , ការពារជីវិតខ្លួនឯង និងជីវិតអ្នកដទៃ ។ សូមបងប្អូនពិនិត្យមើលវីដេអូនេះចុះ ហើយចាត់ទុកថា ជាការត្រឹមត្រូវ ឬជាទង្វើដែលមិនអាចទទួលយកបាន មានតែបងប្អូនប្រជាពលរដ្ឋទេ អាចវាយតម្លៃអំពីសកម្មភាពនេះបាន ៕

ប្រភព ៖ មតិប្រជាពលរដ្ឋ


ចែករំលែក៖