ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណ ឯកឧត្តម វ៉ាង ហ៊ូនីង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម វ៉ាង ហ៊ូនីង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន

រដ្ឋធានីប៉េកាំង

ឯកឧត្តមជាទីរាប់អានដ៏ជ្រាលជ្រៅ!

នស្សរីករាយជាអនេកសូមថ្លែងអំណរគុណដោយស្មោះ ចំពោះការអបអរសាទរដ៏កក់ ក្តៅបំផុតរបស់គណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន និងរបស់ ឯកឧត្តម ផ្ញើជូន រូបខ្ញុំក្នុងឱកាសដែលខ្ញុំត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិ-កាលទី៥ និងសព្ទសាធុការពរប្រកបដោយមនោសញ្ចេតនាកក់ក្តៅដល់ព្រះរាជាណាចក្រ និងប្រជាជនកម្ពុជា។

កម្ពុជា និងចិនមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង ចំណងមិត្តភាពជាប្រពៃណីស្និទ្ធស្នាល សាមគ្គី-ភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ។ ដោយឡែក ស្ថាប័ននីតិប្បញ្ញត្តិរបស់យើង ជាពិសេស ព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន មានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយ ស័ក្តិសិទ្ធភាព។

ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីបន្តកែលម្អ បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើងទាំងពីរ និយាយ ដោយឡែក និងពន្លឿនការកសាងសហគមន៍អនាគតរួមកម្ពុជា-ចិន, និយាយជារួម។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រ អំពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖