ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្តការពិចារណាឡើងវិញអំពីសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីន

ចែករំលែក៖

បំណងប្រាថ្នារបស់ប៉ាឡេស្ទីនក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិបានទទួលនូវកម្លាំងរុញច្រានយ៉ាងខ្លាំងនៅពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី៨ ខែសីហា បានសម្រេចចិត្តបញ្ជូនបញ្ហានេះទៅគណៈកម្មាធិការស្តីពីការចូលជាសមាជិកថ្មីដោយគ្មានការជំទាស់ណាមួយឡើយ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅពេលដែលជម្លោះរវាងអុីស្រាអែលនឹងកងកម្លាំងហាម៉ាស់នៅតំបន់ហ្គាហ្សាបានឈានចូលដល់ខែទីប្រាំពីរដោយមានចំនួនអ្នកស្លាប់និងរបួសកើនឡើង។
គណៈកម្មាធិការទទួលបន្ទុករបស់អង្គការសហប្រជាជាតិនឹងសម្រេចថា តើអាជ្ញាធរប៉ាឡេស្ទីនបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ភាពជារដ្ឋ រួមទាំងទឹកដីដែលបានកំណត់ រដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ និងជាប្រទេស “ស្រឡាញ់សន្តិភាព”។ យោងតាមប្រទេសម៉ាល់តាដែលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខនៅខែមេសា សេចក្តីសម្រេចមួយនឹងត្រូវធ្វើឡើងក្នុងខែនេះ។ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ Riyad Mansour បានពណ៌នាថា “នេះជាពេលវេលាប្រវត្តិសាស្ត្រ”៖
យើងសង្ឃឹមយ៉ាងមុតមាំថា 12 ឆ្នាំបន្ទាប់ពីឋានៈរបស់យើងត្រូវបានដំឡើងឋានៈពី “អង្គភាពអ្នកសង្កេតការណ៍” ទៅជា “រដ្ឋអ្នកសង្កេតការណ៍” ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងដើរតួនាទីរបស់ខ្លួនក្នុងការអនុវត្តការឯកភាពជាសកលសម្រាប់ដំណោះស្រាយរដ្ឋពីរដោយ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធិ»។
ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិចែងថា ការចូលជាសមាជិកថ្មីគឺត្រូវសម្រេចដោយមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្អែកលើអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយត្រូវទទួលបានការគាំទ្រ ២/៣ នៃចំនួនសមាជិកសរុប ១៩៣ ប្រទេស៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP


ចែករំលែក៖