ព័ត៌មានទាន់ហេតុការណ៍៖

រីករាយ សប្បាយ សប្បាយ ! សង្ក្រាន្តសែនសុខ​ សំរោងអណ្តែត​ ចាប់ពីថ្ងៃទី១៣​ ដល់ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌសែនសុខ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយ បានជ្រាបថា៖ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស២០២៤ និងដើម្បីអោយកម្មវិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ផ្តល់ភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈដ៏ល្អផូរផង់របស់ជាតិ រដ្ឋបាលខណ្ឌសែនសុខ នឹងរៀបចំ “សង្ក្រាន្តសែនសុខ-សំរោងអណ្តែត” ស្ថិតក្នុងបរិវេណវត្តសុវណ្ណមុនីសាគរ (ហៅវត្តសំរោងអណ្តែត) រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ នៅក្នុង សង្ក្រាន្ត នេះផងដែរ ក៏មានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូចជាកម្មវិធីទទួល ទេវតាឆ្នាំថ្មី ពូនភ្នំខ្សាច់ ស្រង់ព្រះ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ដណ្តើមស្លឹកឈើ និងល្បែងប្រជាប្រិយជាតិជាច្រើនទៀត) ។

រដ្ឋបាលខណ្ឌសែនសុខ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អញ្ជើញចូល រួមកម្សាន្តសប្បាយនៅក្នុងកម្មវិធី “សង្ក្រាន្តសែនសុខ-សំរោងអណ្តែត” អោយបានច្រើនកុះករ ៕

ដោយ ៖ សិលា


ចែករំលែក៖