ភ្នំពេញ ៖ លើប្រព័ន្ធតេឡេក្រាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ ឱ្យមកស្គាល់អំពីគោលដៅទេសចរណ៍ទាក់ទាញល្បីៗ ដែលស្ថិតនៅជុំវិញបឹងទន្លេសាប នៃព្រះរាជាណាចក្រកម្ពុជា ។
ក. ខេត្តសៀមរាប
– កំពង់ឃ្លាំង
– ចុងឃ្នៀស
– កំពង់ភ្លុក
– បឹងពារាំង
– ជំរំសត្វស្លាប បឹងព្រះពន្លៃ
ខ. ខេត្តបាត់ដំបង
– សហគមន៍អេកូទេសចរណ៍ព្រែកទាល់
គ.ខេត្តកំពង់ធំ
– ផាត់សណ្តាយ
– បឹងទន្លេឆ្មា
ឃ. ខេត្តពោធិ៍សាត់
– កំពង់ហ្លួង
ង. ខេត្តកំពង់ឆ្នាំង
– ភ្នំនាងកង្រី
សូមបងប្អូន ពូ មីង អ៊ំ លោកតា លោកយាយ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
សូមបញ្ជាក់ថា ៖ ទេសចរណ៍ សំដៅដល់សកម្មភាពទាំងឡាយណារបស់បុគ្គល ដែលធ្វើដំណើរ ចាក់ចេញពីទីលំនៅរបស់ខ្លួន ដោយចំណាយពេលលើសពី ១យប់ តែតិចជាង ១ឆ្នាំ ក្នុងគោលបំណងដើរលេងកំសាន្ត លំហែកាយ ធូរៈកិច្ច កម្មសិក្សាស្រាវជ្រាវ សាសនា កីឡា សុខភាព។ល។ ទេសចរអន្តរជាតិគឺសំដៅលើភ្ញៀវទេសចរណ៍ជាជនជាតិបរទេស។ ទេសចរជាតិ គឺសំដៅលើភ្ញៀវទេសចរណ៍ជាជនជាតិខ្មែរ។ ទេសចរជាតិមាន ២គឺ៖ ទេសចរជាតិដើរលេងក្នុងស្រុក និងទេសចរជាតិដើរលេងក្រៅស្រុក។ ផលិតផលទេសចរណ៍សំដៅលើធនធានដែលមានស្រាប់ ឬធនធានដែលកែច្នៃឡើង ដើម្បីបំពេញតម្រូវការរបស់ទេសចរ។ ប្រភេទទេសចរណ៍ យោងទៅតាមសកម្មភាពមានដូចជា៖
-ទេសចរណ៍ជនជាតិ
-ទេសចរណ៍កែច្នៃ
-ទេសចរណ៍ពាណិជ្ចកម្ម
-ទេសចរណ៍បរិស្ថាន
-អេកូរទេសចរណ៍
-ទេសចរណ៍សហគមន៍
-ទេសចរណ៍សង្គម
-ទេសចរណ៍ជំនួញ
-ទេសចរណ៍សមាជ
-ទេសចរណ៍សិក្សា
-ទេសចរណ៍នយោបាយ
-ទេសចរណ៍កីឡា និងសិល្បៈ
-ទេសចរណ៍វិស្សមកាល
-ចំណូលពីទេសចរណ៍ ៕
ដោយ ៖ សិលា