ក្រុមដែលឈ្នះ៥សម័យកាល Barcelona បានទទួលជ័យជម្នះដ៏សំខាន់ដោយបានរក្សាការមានប្រៀបជាង Paris St-Germain ក្នុងជើងទីមួយនៃការប្រកួត Champions League វគ្គ១/៤ ផ្តាច់ព្រ័ត្រក្នុងទឹកដីបារាំងជាមួយនឹងលទ្ធផល៣ទល់២។
ក្រុមរបស់លោក Xavi ស្ថិតក្នុងគ្រោះថ្នាក់ដែលលេងនៅទឹកដីបារាំង ប៉ុន្តែគ្រូបង្វឹក Barcelona រូបនេះបានដឹកនាំក្រុមយកឈ្នះជើងទី១យ៉ាងអស្ចារ្យ។ខ្សែបម្រើស្លាបប្រេស៊ីល Raphinha បានស៊ុតបាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់គាត់នៅរដូវកាលនេះ។
PSG បានឆ្លើយតបភ្លាមៗនៅតង់ទី២ដោយខ្សែប្រយុទ្ធ Ousmane Dembele និង Vitinha រកបានម្នាក់១គ្រាប់ធ្វើឲ្យលទ្ធផលស្មើគ្នា២ទល់២។ កីឡាករ Andreas Christensen របស់ក្រុម Barcelona រកបាន១គ្រាប់នៅនាទីទី៧៧ ដែលជាគ្រាប់ជ័យជម្នះ។
ក្នុងការពង្រឹងដល់ការប្រកួត លោក Luis Enrique គ្រូបង្វឹក PSG បានអះអាងថាគាត់លេងរបៀប Barcelona ល្អជាង Xavi ទៅទៀត ប៉ុន្តែលោក Xavi បានរកឃើញវិធីផ្សេងនៃការលេង ហើយក្រុមរបស់គាត់បានបង្ហាញភាពក្លាហានយ៉ាងសម្បើមក្នុងការបង្វែរការប្រកួតនៅពេលដែលស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។
ការប្រកួតនេះគឺជាមានកីឡាករវ័យជ្រេដូចជា Ilkay Gundogan និង Robert Lewandowski ដែលបង្ហាញខ្លួនច្រើន ខណៈខ្សែការពារកណ្តាលវ័យ១៧ឆ្នាំ Pau Cubarsi និងខ្សែបម្រើស្លាប Lamine Yamal វ័យ១៦ឆ្នាំ ជាកីឡាករវ័យក្មេងបំផុតពីរនាក់ដែលចាប់ផ្តើមបង្ហាញខ្លួននៅ Champions League វគ្គ៨ក្រុមចុងក្រោយ។
ការប្រកួតជើងទី២នឹងធ្វើឡើងនៅប្រទេសអេស្ប៉ាញវិញនៅថ្ងៃអង្គារ ទី១៦ ខែមេសាខាងមុខនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)