ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានដាក់ពាក្យលាលែងពីតំណែង

ចែករំលែក៖

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ កាលពីថ្ងៃទី១១ ខែមេសា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បានដាក់ពាក្យលាលែងពីតំណែង ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីទទួលខុសត្រូវចំពោះការបរាជ័យរបស់គណបក្សអំណាចជាតិ (PPP) ដែលកំពុងកាន់អំណាចនៅក្នុងការបោះឆ្នោតសកលមួយថ្ងៃមុន។
មេដឹកនាំ PPP លោក Han Dong-hoon ក៏បានប្រកាសលាលែងពីតំណែងផងដែរ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បាននិយាយថា រដ្ឋាភិបាលនឹងសហការកាន់តែសកម្មជាមួយរដ្ឋសភាដែលគ្រប់គ្រងដោយក្រុមប្រឆាំង។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិកូរ៉េ (គ.ជ.ប) គណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់ (DP) ទទួលបានអាសនៈប្រកួតប្រជែងដោយផ្ទាល់ចំនួន 161/254 ខណៈដែលគណបក្ស PPP ទទួលបានត្រឹមតែ 90 អាសនៈប៉ុណ្ណោះ។ យោងទៅតាមតំណាងគណបក្ស DP និងគណបក្សរណបទទួលបាន 176 អាសនៈ ខណៈដែល PPP និងគណបក្សរណបនឹងឈ្នះត្រឹមតែ 109 អាសនៈក្នុងរដ្ឋសភាដែលមានសមាជិក 300 ប៉ុណ្ណោះ។ នៅក្នុងការបោះឆ្នោតទូទៅនេះ គណបក្ស DP ក៏បានឈ្នះដ៏ធំនៅក្នុងរដ្ឋធានីសេអ៊ូល ដោយទទួលបាន 37 អាសនៈ ក្នុងចំណោម 48 អាសនៈដែលត្រូវបានបែងចែកទៅឱ្យទីក្រុងសេអ៊ូល។
ការបោះឆ្នោតនៅថ្ងៃទី 10 ខែមេសាត្រូវបានគេចាត់ទុកថាជាការបោះឆ្នោតពាក់កណ្តាលអាណត្តិសម្រាប់ប្រធានាធិបតី Yoon Suk-yeol ដែលចូលកាន់តំណែងនៅឆ្នាំ 2022 សម្រាប់អាណត្តិប្រាំឆ្នាំ។ ថ្លែងបន្ទាប់ពីលទ្ធផលបោះឆ្នោតត្រូវបានប្រកាស លោកប្រធានាធិបតី Yoon Suk-yeol បានប្តេជ្ញាគោរពឆន្ទៈរបស់ប្រជាជន អនុវត្តកំណែទម្រង់ក្នុងកិច្ចការរដ្ឋ និងខិតខំប្រឹងប្រែងដើម្បីស្ថិរភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន៕

ដោយ៖ ធីរីណា(រូប​ថត​៖ YONHAP NEWS)


ចែករំលែក៖