ខេត្តបាត់ដំបង ៖ តាមពិតទៅ ! សេចក្តីស្លាប់សម្រាប់មនុស្សយើងម្នាក់ៗទៀងណាស់ ប៉ុន្តែពេលវេលានៃការស្លាប់មិនទៀងឡើយ។ គ្មាននរណាម្នាក់ មានជីវិតអមតៈ ជៀសផុតពីកំណើនមច្ចុរាជ មិនព្រមប្រគល់ខ្លួនទៅកាន់សមរភូមិមរណៈនោះឡើយ។ គ្រាន់តែបន្លាស់វេនគ្នាមុននឹងក្រោយ ទៅតាមអនុភាពកម្មផលតែប៉ុណ្ណោះ ។
សូមរំលឹកបន្តិច ! អញ្ចឹងអ្វីដែលគិតខ្លីសម្លាប់ខ្លួនឯង តាមធម៌ព្រះពុទ្ធ គឺព្រះមិនអាចប្រោសបានទេ ជាអំពើបាប ។
សូមបញ្ជាក់ថា : នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៦៖១០នាទី មានករណីធ្វើអត្តឃាតដោយចង ក សម្លាប់ខ្លួនឯងកើតឡើង ១លើក នៅចំណុចភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
បើតាមការបញ្ជាក់អំពីលោកអភិបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហុង ឡងឌី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ។
លោកអភិបាលស្រុកបានបន្តទៀតថា ករណីនេះ មូលហេតុ ៖ មានបញ្ហានៅក្នុងគ្រួសារ ។
សូមរំលឹកថា : បើយើងម្នាក់ៗមានជីវិតដកដង្ហើម ត្រូវគិតឲ្យបានវែងឆ្ងាយ កុំយកសេចក្តី ស្លាប់ ជាជម្រើសសម្រាប់ខ្លួនឯង អ្វីៗត្រូវមានដំណោះស្រាយ ការស្លាប់បែបនេះ ប្រៀបបាននឹងសត្វខ្យងងាប់តាមរនាស់ ឬអត្តឃាតដំឡូងមូល ៕
ដោយ៖ សិលា