ខេត្តតាកែវ ៖ កម្លាំងការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់នៅចំណុច០២ទីតាំងផ្សេងគ្នា ពាក់ព័ន្ធករណី ជួញដូរ និងប្រេីប្រាស់នូវសារធាតុញៀន ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលក្រុមការងារ កាសែតនគរវត្ត និងនគរដ្រេហ្កន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ។
ក្នុងប្រតិបត្តិការ នៃការបង្ក្រាបនេះ ដោយមានការយកចិត្តទុកដាក់ នឹងដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅថ្ងៃពុធ ៩ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ចុល ចេក ស្នងការរង និងលោកវរសេនូយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន បាន ស្រាវជ្រាវបង្ក្រាបករណីជួញដូនិងចែកចាយសារធាតុញៀនខុសច្បាប់ចំនួន០២ករណី នៅ០២ទីតាំងផ្សេងគ្នា ឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់ រួមមាន ៖
ទីតាំង០១ នៅចំណុចក្នុងភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ជៀវ ណារុន ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិ អង្គគគី ឃុំពពេល ស្រុកត្រាំកក់ខេត្តតាកែវ(មុខសញ្ញាជួញដូរ-ប្រើប្រាស់) ដកហូតវត្ថុតាង
១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន០២កញ្ចប់តូចដែលមានទម្ងន់១,៦៥ ២- ទូរស័ព្ទចំនួន០១គ្រឿង ៣-ម៉ូតូចំនួន០១គ្រឿង។
ទីតាំងទី២ នៅចំណុចក្នុងភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖
១-ឈ្មោះ ស៊ុន មករា ភេទ ប្រុសអាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ទឹកថ្លា ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ (ជួញដូរ-ប្រើប្រាស់)
២-ឈ្មោះ ជិន យ៉ាង ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងភ្លើង មានទីលំនៅភូមិ តាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (ប្រើប្រាស់) ដកហូតវត្ថុតាង៖
១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន០៥កញ្ចប់តូចដែលមានទម្ងន់ ៧,៤៧ ក្រាម
២- ទូរស័ព្ទចំនួន០១គ្រឿង ។
៣-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាងខាងលេី ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ