ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញពីលទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នារាត្រីថ្ងៃទី១៩ មេសា ខណៈកម្លាំងសមត្ថកិច្ចចម្រុះ នៅតាមខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ បានឃាត់យានយន្តល្មើស ចំនួន៥៧គ្រឿង យកមកអនុវត្តតាមនីតិវិធីច្បាប់។
ក្នុងប្រតិបត្តិការនោះ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាក់ស្ដែងនៅយប់មិញនេះ កម្លាំងសមត្ថកិច្ចតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន៥៧ គ្រឿង(រថយន្ត ៣៣ គ្រឿង, ម៉ូតូ ២៤ គ្រឿង)
១. ល្មើសជាតិស្រវឹង ចំនួន៥២គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន ១៨គ្រឿង
-អ្នកបើកបរម៉ូតូ ០៩ នាក់
-អ្នកបើកបររថយន្ត ០៩ នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៤គ្រឿង
-អ្នកបើកបរម៉ូតូ ១២នាក់
-អ្នកបើកបររថយន្ត ២២នាក់
២. បទល្មើសផ្សេងៗ ចំនួន០៥ គ្រឿង
-ម៉ូតូគ្មានមួកសុវត្ថិភាព ០៣ នាក់
-ឡានគ្មានបណ្ណបើកបរ ០១ នាក់
-ឡានបើកបញ្រ្ចាស់ ០១ នាក់៕
ដោយ៖ តារា