ខេត្តសៀមរាប៖ យ៉ាងហោចណាស់មនុស្សចំនួនពីរនាក់នៅក្នុងទឹកដីស្រុកប្រាសាទបាគង ខេត្តសៀមរាបបានស្លាប់ ក្នុងហេតុការណ៍២ករណីផ្សេងគ្នា។
សូមបញ្ជាក់ថា ៖ ករណីទី១ អត្តឃាត ចងកសម្លាប់ខ្លួនឯង នៅវេលាម៉ោង ០៦និង៣០នាទីព្រឹក ថ្ងៃ២២ ខែមេសា ឆ្នាំ ២០២៤ កើតហេតុនៅចំណុចទល់មុខវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរស្ថិត នៅភូមិព្រៃគុយ ឃុំ អំពិល ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ។
ជនរងគ្រោះ ឈ្មោះ ឈួម មង្គល ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ខោលីអូ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ៖ ជនរងគ្រោះ ពិតជាស្លាប់ដោយសារ ធ្វើអត្តឃាតចង ក សម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ។ ដោយសមត្ថកិច្ចលើកហេតុផលថា មូលហេតុមានជំងឺប្រចាំកាយ។
ករណីទី ២ នៅវេលាម៉ោង០៧និង១៥នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ មានករណីប្រជាពលរដ្ឋ ដេកស្លាប់ម្នាក់។ ជនរងគ្រោះ មានឈ្មោះ ពយ អេន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ គោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគងខេត្តសៀមរាប។
សមត្ថកិច្ចបញ្ជាក់ថា ៖ មូលហេតុ កើតជំងឺខ្យល់គ ក៏បណ្ដាលឲ្យស្លាប់តែម្ដង ។
ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចក៏ប្រគល់សពឱ្យបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រណៃណី ៕
ដោយ ៖ សិលា