ភ្នំពេញ ៖ បច្ចេកវិទ្យាអង់ដូស្កុបវះកាត់ឆ្អឹងកងខ្នងក្នុងប្រទេសកម្ពុជាដោយ យូប៊ីអ៊ី ! UBE (Unilateral Biportal Endoscopy)!
ការវះកាត់លៀនទ្រនាប់ឆ្អឹងកងចង្កេះ (លៀនឌីស) បានឈានទៅរកទំនើបកម្មថ្មីមួយទៀត គឺការវះកាត់ដោយចោះ (អង់ដូស្កូប) នៅក្នុងមន្ទីពេទ្យកាល់ម៉ែត។ នេះជាបច្ចេកទេសមួយដែលត្រូវបានអនុវត្ត និងទទួលស្គាល់ថាជាវិធីសាស្រ្តមួយដែលល្អ និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះអ្នកជំងឺ ពោលគឺអ្នកជំងឺឆាប់វិវត្តន៍ទៅរកស្ថានភាពល្អប្រសើរយ៉ាងឆាប់រហ័ស។
ក) រោគសញ្ញាសំខាន់ៗនៃការគាបសរសៃឆ្អឹងកងចង្កេះមាន៖
– ឈឺជើងម្ខាង រឺទាំងសងខាង
– ដើរមិនបានឆ្ងាយ
– ស្ពឹកពាក់កណ្តាលខ្លួនចុះក្រោម
ខ) បច្ចេកទេសវះកាត់ដោយចោះនេះប្រើចំពោះជំងឺ៖
– លៀនទ្រនាប់ឆ្អឹងកងចង្កេះ (Hernie discale lombaire)
– ការរួមតូចនៃប្រហោងឆ្អឹងកងចង្កេះ (Canal lombaire étroit)
– ការរអិលនៃឆ្អឹងកង (Antérolisthésis)
– ការរួមតូចនៃគម្លាតឆ្អឹងកង (Pincement discal)
គ) អត្ថប្រយោជន៍នៃការវះកាត់ដោយចោះ៖
– ស្នាមរបួសតូច
– រក្សាបាននូវទម្រង់ឆ្អឹងកងខ្នងយើងបានយ៉ាងល្អ
– បាត់បង់ឈាមតិចតួច
– អ្នកជំងឺឆាប់វិលទៅរកស្ថានភាពប្រក្រតីឆាប់រហ័ស
« មន្ទីរពេទ្យកាល់ម៉ែត នៅតែបន្តបំពាក់បច្ចេកវិទ្យាថ្មីចុងក្រោយ ដោះស្រាយបញ្ហាសុខភាព គ្រប់ស្ថានការណ៍ស្មុគស្មាញ សំដៅប្រសិទ្ធភាពខ្ពស់ និងគុណភាព សម្រាប់គ្រប់អ្នកជំងឺយើង។» នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា