ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើឡើងថា ៖ បណ្តាហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានភារកិច្ចជួយកសាងប្រទេសកម្ពុជា តែក្នុងពេលដែលកម្ពុជាអត់ មានបញ្ហាអី បណ្តាហត្ថលេខីទាំងនោះអត់មានត្រួវកោះប្រជុំអីទេ។
លោកថា៖ កម្ពុជាមានមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការណ៍ជាមួយចិន អត់មានខុសអីទេ ព្រោះចិនក៏ជាហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ។ ឯកឧត្តមបានបន្ថែមទៀតថា ក្នុងយុគសម័យទំនើបនេះតើនៅប្រទេសណាលើពិភពលោកអត់មានតុលាការនិងពន្ធនាគារ។ ផ្ទយទៅវិញគេត្រូវតែពង្រឹងប្រព័ន្ធតុលាការនិងធ្វើគុកបន្ថែម។ ករណី ជា ប៉ូច បានប្រកាសផ្តាច់ខ្លួនពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ទៀតហើយ ហើយសុំចូលមករួមរស់ជាពលរដ្ឋល្អក្នុងសង្គមជាតិ ទន្ទឹមនឹងនេះក្រុមឧទ្ទាមក្រៅច្បាប់ចង់ឲ្យមានការបង្រួបបង្រួមជាមួយរាជរដ្ឋាភិបាលកម្ពុជាផង។ ក្រុមដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ជាក្រុមឧទ្ទាមក្រៅច្បាប់ = រាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ក្រុមខុសច្បាប់នេះជាដាច់ខាត។ ក្រុមឧទ្ទាមក្រៅច្បាប់ជាក្រុមដែលបង្កើតឡើងដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ ដូច្នេះជាក្រុមឧទ្ទាមក្រៅច្បាប់យ៉ាងពិតប្រាកដ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបន្តថា ៖ ម្យ៉ាងវិញទៀត គណបក្សនយោបាយនៅកម្ពុជាជាង៤៨គណបក្ស រស់នៅនិងធ្វើសកម្មភាពក្រោមច្បាប់ និងមានសកម្មជនបក្សប្រឆាំងមករួមរស់ជាមួយសង្គមជាតិ បញ្ជាក់ពីលំហរនយោបាយនៅកម្ពុជាទូលំទូលាយនិងមានប្រជាធិបតេយ្យ។
ឯកឧត្តម សុខ ឥសាន បានចំអកទៀតថា គ្រាន់តែសមាជិកសកម្មរបស់ខ្លួនក៏មិនទទួលស្គាល់ផង មកចង់ឲ្យគណបក្សកាន់អំណាចរួបរួមជាមួយខ្លួនម៉េចបានទៅ។ នៅបរទេសលែងមានការគាំទ្រ សកម្មជនរត់ចោលបន្តបន្ទាប់ តើមានដង្ហើមអីដកទៀត? ទណ្ឌិតមេឧទ្ទាមកាន់តែឯកោ បរទេសលែងគាំទ្រសកម្មជនចេញចោល មករួមរស់ជាមួយសង្គមជាតិ? ៕
ដោយ ៖ សិលា