ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានថ្លែងថា៖ បានប្រកាសបិទការចរចាណាមួយ ជាមួយភាគីវៀតណាម លើគម្រោង «ព្រែកជីកហ្វូណនតេជោ»។ ការថ្លែងបែបនេះរបស់សម្ដេចតេជោ នាឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ា នាល្ងាចថ្ងៃសុក្រទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។
សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងថា ដើម្បីជួយដល់កុមារកម្ពុជាតាមរយៈកិច្ចការសប្បុរសធម៌ សម្ដេចតេជោ បានសម្រេចចិត្តធ្វើជាគ្រូបង្វឹកកិត្តិយសក្រុមបាល់ទាត់តារាមួយ ដើម្បីបានជួយជាថវិការដល់មន្ទីរពេទ្យ។
សម្ដេចតេជោ ក៏បានពន្យល់ថា ដោយគម្រោងនេះក្នុងទឹកដីកម្ពុជា ហើយមានបច្ចេកទេសត្រឹមត្រូវមិនប៉ះពាល់ដល់ទន្លេមេគង្គនោះឡើយ។សម្រាប់សម្តេច គម្រោងនេះ គឺជីកលើព្រែករបស់កម្ពុជាដែលមានស្រាប ហើយចេញពីទន្លេបាសាក ឆ្ពោះទៅកាន់សមុទ្ររបស់កម្ពុជា។
គួរបញ្ជាក់ថា ក្នុងនាមតំណាងជាតិខ្មែរទាំងមូល សម្តេចតេជោ ហ៊ុន សែន នៅតែបន្តជម្នះសាងសង់គម្រោង«ព្រែកជីកហ្វូណនតេជោ» ហើយប្រកាសឱ្យសេដ្ឋី និង អ្នកវិនិយោគនៅស្រុកខ្មែរ ត្រៀមចូលរួមជួយដល់ដំណើរការគម្រោងប្រវត្តិសាស្ត្រនេះ និង ប្រកាសឱ្យមាន«ចលនាជាតិ»គាំទ្រដល់គម្រោង«ព្រែកជីកហ្វូណនតេជោ»។
សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសឱ្យមាន«ចលនាជាតិ»គាំទ្រដល់គម្រោង«ព្រែកជីកហ្វូណនតេជោ» ដើម្បីសម្រេចបានគម្រោងនេះ។ សម្រាប់សម្តេចកន្លងទៅ វិស័យដឹកជញ្ជូនរបស់កម្ពុជាវបានជួបការលំបាកដោយសារទំនិញមួយចំនួនពឹងផ្អែកកំពង់ផែវៀតណាម ហើយពេលខ្លះ វៀតណាមបង្កការលំបាកដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជាក៏មាន។
ដូច្នេះសម្តេចត្រូវតែជម្នះចំពោះការសាងសង់គម្រោង«ព្រែកជីកហ្វូណនតេជោ»ឱ្យបាន។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេច ពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ា៕
ដោយ៖ តារា