ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ​ ហ៊ុន សែន៖ កម្ពុជានឹងលែងពឹងវៀតណាម ដើម្បីដកដង្ហើមពេលមាន «ព្រែកជីកហ្វូណនតេជោ»

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេច ហ៊ុន សែន បានប្រកាសជម្នះបន្តដំណើរការសាងសង់គម្រោង«ព្រែកជីកហ្វូណនតេជោ» ព្រោះគម្រោងនេះនឹងជួយដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេស ជួយសម្រួលដល់វិស័យដឹកជញ្ជូន កាន់បន្ថយដើមនៃការដឹកជំនិញឆ្លងកាត់ប្រទេសវៀតណាម។

សម្រាប់សម្តេច កម្ពុជានឹងលែកពឹងវៀតណាម ដើម្បីដកដង្ហើម ពេលមានគម្រោង«ព្រែកជីកហ្វូណនតេជោ» ត្រង់ចំណុចនេះសម្តេចចង់មានន័យថា  បច្ចុប្បន្នទំនិញកម្ពុជាមួយចំនួន បានដឹកជញ្ជូនឆ្លងកាត់កំពង់ផែវៀតណាម ត្រូវចំណាយច្រើន និង ជួបផលពិបាក ហើយពេលខ្លះពេលវៀតណាមសប្បាយចិត្ត ការដឹកជញ្ជូនស្រួល ពេលខ្លួនវៀតណាមមិនសប្បាយចិត្ត ក៏ជួបបញ្ហាលំបាក ហើយទំនិញកម្ពុជាដឹកទៅក្រៅប្រទេសមិនចេញ។

សម្តេច ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិទាំងអស់គាំទ្រគម្រោង«ព្រែកជីកហ្វូណនតេជោ» បិទការចរចាណាមួយជាមួយវៀតណាម និង ទូន្មានទៅប្រទេសមួយចំនួន សូមកុំបន្តយកការសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីប្រឆាំងកម្ពុជា៕

ដោយ​៖ តារា​


ចែករំលែក៖