ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ប្រសិនពុំមានការផ្លាស់ប្តូរទេនៅយប់ថ្ងៃ២៩មេសាខាងមុខនេះព្រះមហាក្សត្រប្រ៊ុយណេព្រះអង្គនឹងយាងមកដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ ប្រសិនពុំមានការផ្លាស់ប្តូរទេនៅយប់ថ្ងៃទី២៩មេសាខាងមុខនេះព្រះមហាក្សត្រប្រ៊ុយណេព្រះអង្គនឹងយាងមកដល់កម្ពុជាដែលខ្ញុំនឹងទៅទទួលព្រះអង្គនៅ

ព្រលានយន្តហោះដោយផ្ទាល់និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានបន្តថា៖ ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គ ជាមួយខ្ញុំ ព្រោះកាលពីឆ្នាំ២០១១ពេលខ្ញុំ ទៅប្រ៊ុយណេព្រះអង្គបានបើករថយន្ត ដោយអង្គឯងមកទទួលខ្ញុំនៅព្រលាន យន្តហោះជូនទៅសណ្ឋាគារ។

សម្តេចតេជោលើកឡើងថា៖ គោលបំណងទស្សនកិច្ចរបស់ព្រះអង្គគឺមកស្រស់ស្រូបពេលព្រឹកជាមួយខ្ញុំដែលព្រះអង្គរាប់អានខ្ញុំដូចប្អូនពៅ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា៖ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ ឯកឧត្តមថាក់ សុីនជាប្អូនទី២និងខ្ញុំជាប្អូនពៅ)។

ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេតែការស្រស់ស្រូបពេលព្រឹក៣០មេសាខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជបុត្រ។

សម្តេចតេជោបន្តថា ៖ ឯខ្ញុំមានកូនប្រុសទាំងបី ហ៊ុន ម៉ាណែត ,ហ៊ុន ម៉ានិត ,ហ៊ុន ម៉ានី។

ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្ត ហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ៕

 

 

ដោយ ៖ សិលា


ចែករំលែក៖