ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកគ្នាពីក្រោយដួលចូលផ្លូវម្ខាងទៀតត្រូវរថយន្តមកបញ្ច្រាសទិសបុកថែមស្លាប់ម្នាក់របួសធ្ងន់ស្រាលពីរនាក់

ចែករំលែក៖

ខេត្តរតនគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូពីក្រោយ ទិសដៅស្របគ្នាបណ្ដាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ១៨និង៤៤នាទី នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤លើកំណាត់ផ្លូវជាតិលេខ៧៨ ចុះចំណោតស្ថិតនៅត្រង់ចំណុចភូមិកប ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។

 ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាម៉ូតូជិះទិសដៅស្របគ្នាពីលិចទៅកើតបុកពីក្រោយរួចដួលចូលទៅផ្លូវម្ខាងទៀតត្រូវរថយន្តមកពីមុខទិសដៅផ្ទុយគ្នាបុកបណ្ដាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។

ប្រភពបន្តថា អ្នកបើកបរម៉ូតូទី១.ម៉ាក C125 ពណ៌ខ្មៅ(អ៊ុតស្គុតពណ៌ក្រហម) ផលិតឆ្នាំ ២០១៨ ស្លាកលេខ សៀមរាប 1AC-0828 ទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ រចំ រែង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិទំពួន មានទីលំនៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មានមួកសុវត្ថិភាព(រងរបួសធ្ងន់)។

អ្នករួមដំណើរឈ្មោះ ម៉ៅ ស្រីវ៉ើង ភេទស្រី អាយុ ២៦ឆ្នាំ មានទីលំនៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ 

ទី២.ម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅអត់ក្បាំងគ្មានស្លាកលេខ ទិសដៅស្របគ្នា មានឈ្មោះ ឡុង ភី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែររស់នៅភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី អត់មួកសុវត្ថិភាព (រងរបួសស្រាល)។

ទី៣.រថយន្តកូរ៉េ ពណ៌ខៀវ ស្លាកលេខ រតនគិរី 3A-5490 សណ្ដោងរ៉ឺម៉កម៉ាស៊ីនខ្យល់បុកអណ្ដូង (អ្នកបើកបររត់គេចខ្លួនបាត់ក្រោយកើតហេតុ)  ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យវាស់វែងស្រាវជ្រាវទៅឃើញាមានការ ខូចខាតរួមមាន÷មនុស្សស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ស្រាលម្នាក់។

ឯម៉ូតូចំនួន០២គ្រឿង ខូតខាតយ៉ាងដំណំ។

ហើយរថយន្តកូរ៉េសណ្តោងរ៉ឺម៉កមួយគ្រឿងបានឃាត់រក្សាទុក។

អ្នកស្លាប់ជំនាញបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

អ្នករបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ។ 

– វត្ថុតាងម៉ូតូ ០២គ្រឿង រថយន្តសណ្ដោងរ៉ឺម៉ក មួយគ្រឿងខាងលើ  ជំនាញបានដកហូត រក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទីងចាក់ ដើម្បីបង្ករសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់ ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖