ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងកសិកម្ម ៖ «ទិញបន្លែដាំដោយដៃកសិករខ្មែរ! »

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានបង្ហោះដោយសំណេរយ៉ាងខ្លី ក្នុងគោលដៅលើកស្ទួយ កសិផលក្នុងស្រុក របស់ប្រជាកសិករថា ៖ «ទិញបន្លែដាំដោយដៃកសិករខ្មែរ! » ។

លោកលើកឡើងថា ៖ តាមដានផេក «ដាំដោយខ្មែរ» ដើម្បីទទួលបានចំណេះដឹងថ្មីៗពីបន្លែផ្លែឈើក្នុងស្រុក និងជួយគាំទ្រដល់កសិករខ្មែរ។ 

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ៖ ដាំដោយខ្មែរ គឺជាយុទ្ធនាការផ្សព្វផ្សាយពីបន្លែផ្លែឈើខ្មែរ លើកទឹកចិត្តឱ្យប្រជាជនកម្ពុជាទិញ និងញ៊ាំបន្លែផ្លែឈើក្នុងស្រុកឱ្យបានច្រើនជាងមុន។ ទាំងអ្នកទិញ អ្នកលក់ និងកសិករទាំងអស់ សុទ្ធតែអាចចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីគាំទ្រ និងអបអរវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជារបស់យើង។

«ភូមិកសិផលខ្មែរ ដាំដោយខ្មែរ » ៕

ដោយ ៖ សិលា


ចែករំលែក៖