ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងករណីលួចកាត់ខ្សែភ្លើង

ចែករំលែក៖

   ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានបង្ក្រាបជាក់ស្តែងករណីលួចកាត់ខ្សែភ្លើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចដីឡូត៍ព័ទ្ធរបង ផ្លូវបេតុង ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ ។ 

   ជនសង្ស័យមានឈ្មោះប៊ុន សុខឃុយ ភេទប្រុស អាយុ៣៧ឆ្នាំ មុរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    ចំណែកជនរងគ្រោះឈ្មោះទី សារិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល ក្នុងភូមិសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

   សម្ភារដកហូតរួមមាន៖ ខ្សែភ្លើងចំនួន ០៣ដុំ ១-ម៉ាកSQ-MM ទំហំ២x២,៥ ពណ៌ស ប្រវែង១៥ម៉ែត្រ, ២-ម៉ាកHIGH SHIELD ទំហំ៧៥ ពណ៌ខ្មៅ ប្រវែង១២ម៉ែត្រ, ៣-ម៉ាកKEYSTONE ទំហំ២x៥ពណ៌ខ្មៅ ក្រហម លឿង ប្រវែង៥០ម៉ែត្រ (ជារបស់ជនរងគ្រោះ), កន្ត្រៃចំនួន០១(ជារបស់ជនសង្ស័យ) ។

   មុនពេលកើតហេតុនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ម៉ោង២៣ និង៣០នាទី ជនរងសង្ស័យបានចេញពីផ្ទះដើររកធ្វើសកម្មភាពលួច។ លុះដល់វេលាម៉ោង១២និង១៥នាទីថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២៤ ជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបងចូលដីឡូត៍របស់ជនរងគ្រោះដែលទុកសម្ភារគ្រឿងសំណង់ហើយលួចកាត់ខ្សែភ្លើងខាងលើ ដោយជនរងគ្រោះដេកយាមនៅកន្លែងកើតហេតុឃើញបានប្តឹងរាយការណ៍មកកម្លាំងសមត្ថកិច្ចយើងឱ្យចុះជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យនិងដកហូតបានវត្ថុតាងភ្លាមៗនៅនឹងកន្លែងកើតហេតុ។

    បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍កំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖