ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តចំនួន ២គ្រឿង បុកគ្នាលើកំណាត់ផ្លូវជាតិលេខ៦ នៅស្រុកពួក

ចែករំលែក៖

ខេត្តសៀមរាប៖ បើយោងតាមសេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា ៖ យ៉ាងហោចណាស់ក៏មានរថយន្តរថយន្តចំនួន ២គ្រឿងបានបុកគ្នាបណ្ដាលឲ្យខូចខាតយ៉ាងដំណំទាំងសងខាង។

ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៩ព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។ 

សេចក្ដីរាយការណ៍បានបន្ថែមថា ៖  គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តយន្ត Toyota Hiluxពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2F-9226 បានបុកពីក្រោយរថយន្ត រថយន្តឡង់គ្រីស័រ ពណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS-2225 បណ្ដាលឱ្យខូចខាតតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីទាំងសងខាងបានសម្របសម្រួលគ្នានៅកន្លែងកាត់ហេតុ មិនមានការប្ដឹងផ្ដល់នោះទេ ដូច្នេះជាជម្រើសមួយល្អ ដែលកើតចេញពីកត្តាយោគយល់គ្នា  ហើយធ្វើឱ្យសមត្ថកិច្ចមានឱកាសសម្រួលចរាចរណ៍បានលឿនជូនអ្នកដំណើរសម្រាប់ថ្ងៃចុងសប្តាហ៍ផង ៕

ដោយ ៖ សិលា


ចែករំលែក៖