ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវ​ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមិថុនា  ឆ្នាំ២០២៤ វេលាម៉ោង១៣និង០០នាទី កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខណ្ឌបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ធ្វើការបង្រ្កាបតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញលេខ៨០១”ក១”ដ.ច.ន របស់ចៅក្រមស៊ើបសួរ ថាន់ ឡេង និងដីកាលេខ ១៤២ “ថ”ដ.ច.ន និងលេខ៨៨ “ថ”ដ.ច.នរបស់ចៅក្រមជំនុំជម្រះ ឌុច សុខសារិន ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ម៉ាន ហ្វារ៉ូ ហៅ រ៉ូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ​ ខ្មែរអ៊ិស្លាម មានទីលំនៅ​ផ្ទះ៦៥៦ ផ្លូវជាតិលេខ៥ ក្រុម៦ ភូមិឃ២ សង្កាត់​ច្រាំងចំរេះទី២ ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ​ មុខរបរ​ មិនពិតប្រាកដ។

ចំពោះមុខនេះ កម្លាំងជំនាញខណ្ឌកំពុងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖