ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១១ មិថុនា កើតឡើងចំនួន ១៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ២៦នាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងសេចក្ដីណែនាំ ស្ដីពីការកំណត់របៀបរបបនៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអគ្គស្នងការរង, ប្រធាននាយកដ្ឋានកណ្ដាល, ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងប្រធានលេខាធិការដ្ឋាន។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីកំណត់របៀបរបប នៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាល និងដើម្បីពង្រឹងរបៀបរបបនៃការបែងចែក និងការធ្វើចរាចរណ៍លិខិតស្នាម ឬឯកសាររដ្ឋបាល នៅក្នុងក្របខណ្ឌរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យកាន់តែស៊ីចង្វាក់ និងប្រកបដោយប្រសិទ្ធភាព សំដៅឆ្លើយតបចំពោះសំណូមពរក្នុងការចង្អុលដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឡើងរាយការណ៍អំពីដំណើរការ សេចក្ដីព្រាងសេចក្ដីណែនាំនេះ ដោយបានរៀបចំឡើងជាពីរជម្រើស ដាក់ជូនឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងអង្គពិធីដើម្បីចូលរួមជាមតិយោបល់ផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា កន្លងទៅនេះរបៀបរបប នៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាលនានា ហាក់នៅមានចន្លោះប្រហោងដោយអន្លើរ ដូច្នេះហើយតាមរយៈសេចក្ដីព្រាងសេចក្ដីណែនាំនេះ នឹងក្លាយជាយន្ដការថ្មីមួយច្បាស់លាស់ និងរបៀបរបបទៅតាមឋាននុក្រម ក្នុងការចាត់ចែងលិខិតស្នាមនានា។ លើសពីនេះ សំដៅពង្រឹងដល់ប្រសិទ្ធភាព នៃការអនុវត្តតួនាទី ភារកិច្ចផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖