ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ម្សិលមិញ វត្ថុតាង(ឈើ)មុខកាត់ធំៗវែងៗ ត្រូវបានសមត្ថកិច្ចដឹកយកមករក្សាទុកនៅសាលាខេត្តពោធិ៍សាត់ ខណៈប៉ុន្មានថ្ងៃមុនកម្លាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានធ្វើការបង្រ្កាបច្រើនទីតាំង ក្នុងដែនសមត្ថកិច្ចមន្រ្តីជំនាញ(បរិស្ថាន)និងស្ថាប័នពាក់ព័ន្ធ ។
ប្រភពបានឱ្យដឹងថា សមត្ថកិច្ចសហការចុះពិនិត្យ ស្រាវជ្រាវនិងបង្រ្កាបនៅចំណុចក្នុងព្រៃ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ ត្រង់ចំណុចចម្ការស្វាយ១កន្លែង(ដំណាក់ត្រយឹង)ស្ថិតនៅឃុំព្រងឹល ស្រុកភ្នំក្រវាញ ចំណុចឆ្វាំង ស្ថិតនៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងចំណុចចម្ការ១កន្លែងទៀតក្បែរសាលាឃុំឈើតុំ និងក្បែផ្ទះមេឈ្មួញឈើនោះតែម្ដង ។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា សមត្ថកិច្ចសហការចុះពិនិត្យ ស្រាវជ្រាវ និងបង្រ្កាបយ៉ាងក្ដៅគគុកមួយរយៈនេះ ជាលទ្ធផលបានវត្ថុតាង(ឈើ)ច្រើន ប៉ុន្តែគេមិនបានបញ្ជាក់អំពីចំនួននោះឡើយ ពីព្រោះវត្ថុតាង(ឈើ)ខ្លះមានផលលំបាកក្នុងការដឹកជញ្ជូនយកទៅរក្សាទុក ។
បើយោងតាមប្រភពពីមជ្ឈដ្ឋាននានាដូចជាអាក់ខោនហ្វេសប៊ុក១លើកឡើងស្រដៀងៗគ្នាថា វត្ថុតាង(ឈើ)នេះគេស្គាល់មេឈ្មួញនោះច្បាស់ណាស៉ គឺ ឈ្មោះ កោះ សុភី ហៅតាហយ។ ក្នុងអាក់ខោនហ្វេសប៊ុកដដែលនោះលើកឡើងទៀតថា តាហយមានស្លាបហោះក៏ហោះពុំរួចដែរ បើទោះបីជាមានអ្នកគាំទ្រច្រើនក៏ដោយ ៕
ដោយ៖ ប៉ឹម ពិន