ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋជាង២.៥០០ខ្នងត្រូវខូចខាតនិងមនុស្ស ២០នាក់ស្លាប់និងរបួស ដោយសារតែគ្រោះមហន្តរាយ ធម្មជាតិក្នុងរយៈពេល៥ខែឆ្នាំ២០២៤នេះ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល ៥ខែឆ្នាំ២០២៤នេះ គ្រោះធម្មជាតខ្យល់កន្ត្រាក់បានកើតឡើងចំនួន១៣៨លើក បណ្តាលឱ្យផ្ទះរលំនិងខូចខាតធ្ងន់ធ្ងរ ២៩០ ខ្នង ប៉ើងដំបូល និងខូចខាតមធ្យមចំនួន២ពាន់២៥៥ខ្នង ខូចខាតសាលារៀន ២៧ខ្នង អគាររដ្ឋបាល៨កន្លែង និងមានមនុស្សស្លាប់ចំនួន៣នាក់ និងរបួស១៧ នាក់ ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានបញ្ជាក់ថា តួលេខនេះមានការថយចុះយ៉ាងច្រើនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ ដែលខ្យល់កន្ត្រាក់បានកើតឡើង១៥៥លើក បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋដួលរលំចំនួន ១ពាន់១៦៤  និង ៩ពាន់៧១៥ខ្នងទៀត របើកដំបូល ខណៈដែលមានមនុស្សចំនួន៦នាក់បានស្លាប់ និងរបួស ៩៩ នាក់ ។ 

ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ អំពាវនាវដល់ពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ដោយសារការធ្លាក់ភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំង ដោយសារតែកម្ពុជាស្ថិតក្នុងស្ថានភាពវិវត្តនៃសីតុណ្ហ ភាព នៅលើ ផ្ទៃមហាសមុទ្ទប៉ាស៊ីហ្វិក និងមហាសមុទ្ទឥណ្ឌាភាគខាងកើត និងតំបន់អេក្វាទ័រ៕

ដោយ៖ សូរិយា


ចែករំលែក៖